ព័ត៌មានជាតិ
ក្រសួងណែនាំឲ្យតេស្ដរហ័សលើអ្នកដំណើរជាប្រជាជន ឬពលករមិនទាន់ចាក់វ៉ាក់សាំង ចូលមកកម្ពុជាតាមច្រកព្រំដែន
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលខេត្តដែលជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម ត្រូវធ្វើតេស្តរហ័សដោយឥតគិតថ្លៃដល់អ្នកដំណើរជាប្រជាជន ឬពលករ ដែលមិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស។

នៅក្នុងសេចក្តីណែនាំ ចុះផ្សាយកាលពីយប់ថ្ងៃទី ១៤ ខែកក្កដា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយពីមានការ កែសម្រួលលក្ខខណ្ឌ មិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែន ត្រូវបានបិទដំណើរការ។
លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស សូមអនុវត្តនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឲ្យធ្វើតេស្ដរហ័សដោយពុំបង់ប្រាក់។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងករណីទទួលលទ្ធផលវិជ្ជមាន ហើយគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅតាមផ្ទះ។ ចំពោះអ្នកដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាព និងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់បុគ្គលសាមី និងត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងតាមដានសុខភាព ឲ្យបានខ្ជាប់ខ្ជួន ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាល ត្រូវដាក់អ្នកជំងឺកូវីដ-១៩ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គ្រូពេទ្យ។ ការដាក់ចេញវិធានការ ធ្វើតេស្តរហ័សលើអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជាដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញនេះបន្ទាប់ពីថ្មីៗនេះ ប្រទេសកម្ពុជា បានរកឃើញជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5ដែលមានការចម្លងលឿន ជាងពពួកអូមីក្រុងមុនៗទៅទៀត។
សូមជម្រាបថា គិតត្រឹមថ្ងៃថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦៤០៧នាក់ អ្នកជាសះស្បើយចំនួន ១៣៣២៦៧នាក់ និងអ្នកស្លាប់ចំនួន ៣០៥៦នាក់៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?