Connect with us

ព័ត៌មានជាតិ

លោក ផុស សុវណ្ណជំរុញឱ្យ​អ្នកដឹកនាំវិស័យព័ត៌មាន​ដើរឱ្យទាន់​បច្ចេកវិទ្យាថ្មីៗ​

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹក​នាំក្នុងវិស័យ​សារព័ត៌​មានទាំងរដ្ឋ និងឯកជន​ត្រូវធ្វើការសម្របខ្លួនឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ ខណៈបច្ចេកវិទ្យា​បានផ្ដល់ឱកាសច្រើនឲ្យប្រព័ន្ធផ្សព្វផ្សាយមានលទ្ធភាពបង្កើនការផលិត និងចំណាយថ្លៃដើមតិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងក្នុងសិក្ខាសាលាស្តីពី«ភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០» នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២។

លោកថា បច្ចុប្បន្នចរន្តនៃការរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០បានក្លាយទៅជាកត្តាគន្លឹះ កំណត់និន្នាការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម និងការបង្កើតទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។

បើតាមលោក ផុស សុវណ្ណ បច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងលឿនដោយផ្ដល់ឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយ មានលទ្ធ ភាពបង្កើនការផលិត ប្រសិទ្ធភាពការងារ និងគុណភាពនៃផលិតកម្ម ដូចជា រូបភាព សំឡេង និងល្បឿន និងកាត់បន្ថយនូវការចំណាយលើថ្លៃដើមនៃការផលិត។ ជាពិសេសបច្ចេកវិទ្យា បានជំរុញ និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិត និង ធ្វើឱ្យមានភាពសម្បូរបែបក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត។

យ៉ាងណាក៏ដោយមន្ត្រីអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ទោះបីឌីជីថលូបនីយកម្មនៃប្រព័ន្ធផ្សព្វផ្សាយបានផ្តល់នូវឱកាសជាច្រើន ក៏ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌ ប្រឈមនឹងបញ្ហាមួយចំនួន ដូចជា បញ្ហាហិរញ្ញវត្ថុ ការបាត់បង់ការងារ ការទាមទារឱ្យអ្នកសារព័ត៌ មានមានកម្រិតអប់រំ និងជំនាញខ្ពស់ ការកើនឡើងនៃព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម