ព័ត៌មានជាតិ
ទទួលបានប្រាក់មកវិញរហូតដល់ ៥ ដុល្លារ នៅពេលទូទាត់តាម TrueMoney Wallet KHQR
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ឥឡូវនេះកំពុងចូលរួមលើកកម្ពស់ និងគាំទ្រដល់ប្រព័ន្ធទូទាត់ KHQR របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលជួយសម្រួលដល់ដំណើរការទូទាត់ប្រាក់សម្រាប់អតិថិជននៅតាមហាងទំនិញ និងភោជនីយដ្ឋានរាប់សិបម៉ឺនកន្លែងនៅទូទាំងប្រទេស។

ដើម្បីអបអរការដាក់ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ប្រាក់ជូនវិញភ្លាមៗរហូតដល់ ៥ ដុល្លារ លើការទិញទំនិញផ្សេងៗស្របតាមលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកប្រើប្រាស់ TrueMoney Wallet ថ្មី និងរហូតដល់ ២ ដុល្លារ សម្រាប់អ្នកដែលមាន TrueMoney Wallet ស្រាប់។ អ្នកប្រើប្រាស់ TrueMoney Wallet ទាំងថ្មីនិងចាស់ចាំបាច់ត្រូវដំឡើងទៅកាន់គណនីដែលមានកម្រិតពេញលេញតាមរយៈការបញ្ចូលអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់គណនី និងការថតរូបខ្លូនឯងជាការស្រេច។ ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។
ចាប់ពីពេលនេះតទៅ អ្នកប្រើប្រាស់ TrueMoney Wallet នឹងអាចស្គែន បានគ្រប់ធនាគារដែលមាន KHQR និងទូទាត់ថ្លៃទំនិញរបស់ពួកគេបាននៅតាមហាងទំនិញ និងភោជនីយដ្ឋានផ្សេងៗដែលមានដាក់បង្ហាញកូដ KHQR ដោយមិនគិតថ្លៃសេវា។ ការទូទាត់នេះអាចធ្វើបានទាំងប្រាក់រៀល ឬដុល្លារអាមេរិក។ កូដ KHQR ត្រូវបានរំពឹងថា នឹងមានដាក់បង្ហាញសម្រាប់ការទូទាត់ប្រាក់នៅតាមបណ្តាហាងទំនិញ និងភោជនីយដ្ឋានជាងនៅទូទាំងប្រទេស។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា “នេះគឺជាភាពឈានមុខមួយទៀតសម្រាប់ក្រុមហ៊ុន ទ្រូម៉ាន់នី។ តាមរយៈការអនុញ្ញាតឱ្យអតិថិជន TrueMoney Wallet របស់យើងទូទាត់ប្រាក់ដោយស្គែនកូដ QR ពីធនាគារណាមួយនៅហាងណាមួយដែលមានកូដ KHQR នេះ គឺធ្វើឱ្យបទពិសោធន៍ទិញទំនិញទាំងអស់កាន់តែមានភាពសាមញ្ញ និងប្រសើរឡើង”។
លោកស្រី ឃួន ហ្វ្រង់ដារា បានបន្ថែមថា “ការប្រើប្រាស់កូដ QR ឥឡូវនេះមានភាពជ្រួតជ្រាបនៅក្នុងដំណើរការទិញទំនិញក្នុងប្រទេស ដូច្នេះតាមរយៈការដាក់ដំណើរការកម្មវិធីថ្មីដ៏រឹងមាំនេះ យើងកំពុងបំពេញតម្រូវការអតិថិជនរបស់យើង”។
ប្រព័ន្ធទូទាត់ប្រាក់តាមកូដ KHQR គឺជាការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាមួយក្នុងចំណោមការច្នៃប្រឌិតមួយចំនួនដែលផ្តួចផ្តើមឡើងដោយធនាគារជាតិនៃកម្ពុជា (NBC)។ គំនិតផ្តួចផ្តើមចុងក្រោយនេះត្រូវបានរំពឹងថានឹងប្រើប្រាស់ដោយទូលំទូលាយដោយស្ថាប័នហិរញ្ញវត្ថុក្នុងឆ្នាំ ២០២២ នេះ។ ថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានបង្កើនកិច្ចសហប្រតិបត្តិការជាច្រើន រួមទាំងជាមួយ ក្រុមហ៊ុន Makro សេវាដឹកជញ្ជូនអាហារ Nham24 និងហាងលក់សំលៀកបំពាក់អនឡាញ L192។
សូមបញ្ជាក់ថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ ប្រទេស ទៅជា ៦ ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី ១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់