ព័ត៌មានជាតិ
ក្រុមស្រ្តីក្នុងវិស័យសារព័ត៌មាន ជួបជជែកគ្នាអំពីបញ្ហាប្រឈមក្នុងអំឡុងពេលបំពេញការងារ
ក្រុមស្ត្រីធ្វើការងារក្នុងវិស័យសារព័ត៌មានកម្ពុជាប្រមាណ ៤០នាក់ បានជួបជុំគ្នាក្នុងវេទិកាអ្នកសារព័ត៌មានជាស្ត្រី ដើម្បីសំឡេងយើង ដែលរៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២។

ការៀបចំវេទិកានេះ គឺមានបំណងផ្ដល់ឱកាសដល់អ្នកសារព័ត៌មានជាស្ត្រី ក្នុងការចែករំលែកបទពិសោធន៍ បញ្ចេញមតិយោបល់ ការប្រឈមនៅក្នុងអាជីពជាអ្នកសារព័ត៌មាន ដើម្បីចូលរួមរកដំណោះស្រាយនានា ហើយបង្កើតវិធីសាស្ត្រឆ្លើយតបទៅ នឹងបញ្ហាទាំងនេះ។ មួយវិញទៀតនេះ គឺសម្រាប់ចងក្រងរបាយការណ៍ ខ្លី ដោយកំណត់នូវយុទ្ធសាស្ត្រដែលមានសក្តា នុពល ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អ្នកសារព័ត៌ មានស្រ្តី និងលើកទឹកចិត្តនិស្សិតសារព័ត៌មានជាស្ត្រីចូលរួមកាន់តែច្រើនថែមទៀត ក្នុងវិជ្ជាជីវៈសារព័ត៌មាន។

លោកស្រី អ៊ុង ចាន់ថុល នាយិកាអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ថ្លែងថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ វត្តមានស្រ្តីក្នុងវិស័យសារព័ត៌មាន មានការកើនឡើងគួរឲ្យកត់សម្គាល់។ លោកស្រី បន្តថា តាមរបាយការណ៍របស់ក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២១ ឲ្យដឹងថា ក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជាសរុបប្រមាណជាង ៥ពាន់នាក់ មានស្រ្តីជាអ្នកសារព័ត៌មានចំនួនជាង ៤៧០នាក់ ស្មើនឹង ៩.៤%។

លោកស្រី គួសបញ្ជាក់ថា ការកើនឡើងនៃចំនួនស្ត្រីជាអ្នកសារព័ត៌មាននេះ ស្របពេលដែលស្ត្រីមួយចំនួនមានសមត្ថភាពពេញលេញក្នុងការកាន់មុខតំណែងធំៗនៅតាមស្ថាប័ននានា។ ប៉ុន្តែទោះជាដូច្នេះក្ដី បញ្ហាប្រឈមផ្សេងៗដូចជា ការគំរាមកំហែង ការបៀតបៀន ការរំលោភបំពាន ការកេងប្រវ័ញ្ច ក៏តែងមានលើអ្នកសារព័ត៌មានស្ត្រី ក្នុងអំឡុងពេលបំពេញការងារផងដែរ។

ដោយឡែកលោកស្រី ឆន សុគន្ធា នាយិកា នៃនាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លើកឡើងថា ក្រោយវេទិកាពិភាក្សានេះ គួរតែមានការស្នើជួបដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដើម្បីជម្រាប និងពិភាក្សាអំពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានជាស្ត្រី នៅក្នុងពេលបំពេញការងារ ជាពិសេសស្នើពិនិត្យកែប្រែលើច្បាប់ស្ដីពី របបសារព័ត៌មាន ដើម្បីធានាការពារ និងលើកកម្ពស់ដល់អ្នកសារព័ត៌មានជាស្ត្រី ឲ្យកាន់តែមានភាពប្រសើរឡើង៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?