ព័ត៌មានជាតិ
ទិញផ្ទះ និងខុនដូរទុកជួល មួយណាចំណេញជាង?
ការវិនិយោគខុនដូរនៅកម្ពុជានៅតែពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយសារការទិញខុនដូរទុកជួលបានផលចំណេញច្រើនជាង បើប្រៀបធៀបនឹងការទិញផ្ទះល្វែង ឬទិញដីធ្លី។ ការទិញដី ឬទិញផ្ទះក៏ជាការវិនិយោគ ដែលអាចទទួលបានផលចំណេញបានខ្ពស់ដែរ ប៉ុន្តែអ្នកខ្លះត្រូវកប់លុយរាប់ពាន់ ដល់ម៉ឺនដុល្លារ។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន KWSam Sn Realty បានលើកឡើងថា ការទិញខុនដូរសម្រាប់ជួលទទួលបានផលចំណេញត្រលប់មកវិញគិតជាភាគរយច្រើនជាង ទិញផ្ទះ ឬទិញដីធ្លី។ ឧទាហរណ៍៖ បើយើងទិញផ្ទះល្វែងតម្លៃ ៩ម៉ឺនដុល្លារ គឺអាចជួលបានចន្លោះពី ១៥០ ដុល្លារ ទៅ២០០ដុល្លារប៉ុណ្ណោះ រីឯទិញដីធ្លីក៏មិនអាចជួលបានដែរ ដោយឡែកបើយើងយកលុយទិញខុនដូរតម្លៃ ៩ម៉ឺនដុល្លារដូចគ្នាគឺអាចជួលបានចន្លោះពី៨០០ដុល្លារទៅ ១០០០ដុល្លារក្នុងមួយខែ។
“អញ្ចឹងការទិញខុនដូរសម្រាប់ជួល បានចំណេញខ្ពស់ជាងការទិញផ្ទះល្វែង ឬទិញដី។ ដូច្នេះការវិនិយោគខុនដូរនៅរាជធានីភ្នំពេញនៅតែជាការវិនិយោគដ៏ពេញនិយម សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយសារផលចំណេញទទួលបានខ្ពស់”។ លោកឧកញ៉ាបន្ថែម។
លោកឧកញ៉ាបានឱ្យដឹងទៀតថា បើទិញខុនដូរទុកជួលចន្លោះពេល៨ឆ្នាំទៅ១០ឆ្នាំ នោះយើងនឹងអាចចំណេញបានខុនដូរមួយ ។ ដូច្នេះអ្នកវិនិយោគភាគច្រើនគឺអនុវត្តបែបនេះ។
វិស័យខុនដូបានចាប់កំណើតដំបូងនៅកម្ពុជាកាលពីចុងទសវត្សរ៍ឆ្នាំ ២០០០ មានគម្រោងតែពីរ ទៅ បីប៉ុណ្ណោះត្រូវបានសាងសង់នៅភ្នំពេញ ហើយសុទ្ធសឹងធ្វើឡើងដើម្បីឆ្លើយតបតម្រូវការអតិថិជនជាជនបរទេស។ តែជាងមួយទសវត្សរ៍ក្រោយមកនេះស្ថានភាពទីផ្សារបានផ្លាស់ប្តូរ។ និន្នាការថ្មីមួយបានលេចឡើង ដោយសារកំណើនប្រជាជនកម្ពុជាវណ្ណៈកណ្តាល ហើយពួកគេកំពុងត្រូវការលំនៅដ្ឋានផ្ទាល់ខ្លួន ដែលមានបែបបទរស់នៅបែបស៊ីវិល័យ។
ក្រោយពីកម្ពុជាបានបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ កាលពីចុងឆ្នាំមុនវិស័យអចលនទ្រព្យ ដែលធ្លាប់ទទួលរងនូវភាពស្ងប់ស្ងាត់ បានចាប់ផ្តើមកម្រើកឡើងវិញបន្តិចម្ដងៗ ដោយក្នុងនោះទីផ្សារជួយខុនដូ ក៏កំពុងមានសកម្មភាពឡើងវិញផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ