ព័ត៌មានជាតិ
ដៃគូដឹកជញ្ជូន foodpanda អស់កង្វល់រឿងបញ្ហាសាំងឡើងថ្លៃ ព្រោះតែ SUNRA និង MIKU
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារឈានមុខគេនៅកម្ពុជា foodpanda បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ SUNRA និង MIKU ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គិសនីទំនើបធំមួយនៅកម្ពុជា។

កិច្ចសហការជាដៃគូនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការកាត់បន្ថយថ្លៃចំណាយរបស់ដៃគូដឹកជញ្ជូន ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងខ្ពស់។ លើសពីនេះទៀត ដៃគូទាំងសង ខាងក៏មានចក្ខុវិស័យរួមគ្នា ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន ដោយលើកទឹកចិត្តដល់ដៃគូដឹកជញ្ជូន foodpanda គ្រប់រូបគួរចាប់អារម្មណ៍ និងងាកមកសាកល្បងប្រើប្រាស់ ម៉ូតូអគ្គិសនីទំនើបរបស់ SUNRA និង MIKU ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។

លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន foodpanda បានថ្លែងថា ៖“ដើម្បីសម្រួលលើការចំណាយរបស់ដៃគូដឹកជញ្ជូន ខណៈតម្លៃប្រេងឥន្ធនៈហាក់មិនទាន់ធ្លាក់ចុះ ពួកយើងក៏ផ្តួចផ្តើមឲ្យមានកិច្ចសហការនេះសម្រាប់ដៃគូដឹកជញ្ជូន foodpanda ក្នុងការទទួលអត្ថប្រយោជន៍ និងការសន្សំសំចៃជាច្រើន។ លើសពីនេះទៅទៀត ពួកយើងក៏ចង់ចូលរួមចំណែកក្នុងការជួយរក្សាបរិស្ថានផងដែរ។ ពួកយើងសង្ឃឹមថាភាពជាដៃគូនេះ នឹងនាំមកនូវតម្លៃជាច្រើនដល់ដៃគូដឹកជញ្ជូនរបស់ពួកយើងទាក់ទងនឹងហិរញ្ញវត្ថុ និងភាពងាយស្រួល។ មិនត្រឹមតែសម្រាប់អ្នកដែលកំពុងជាដៃគូដឹកជញ្ជូនរបស់ពួកយើងទេ ពួកយើងក៏ផ្តល់ឱកាសសម្រាប់អ្នកដែលចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ពួកយើង ប៉ុន្តែមិនទាន់មានយានជំនិះ ដូច្នេះពួកគាត់ក៏អាចទទួលបានការងារ និងប្រាក់ចំណូលផងដែរ”។

កញ្ញា គឹម លីណា អ្នកគ្រប់គ្រងហាងម៉ូតូអគ្គិសនី SUNRA និង MIKUបានបន្ថែមទៀតថា៖ “ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះរវាងក្រុមហ៊ុន foodpanda និង SUNRA MIKU គឺជាការរួមចំណែកមួយ ដើម្បីជំរុញការផ្លាស់ប្ដូរមកប្រើប្រាស់មធ្យោបាយ ធ្វើដំណើរបៃតង (Green Mobility)។ ដោយឃើញថា ការលក់ដូរ Online និងដឹកជញ្ជូនទំនិញ ម្ហូបអាហារ កំពុងតែមានតម្រូវការកើនឡើងខ្លាំង ដែលមានម៉ូតូដឹកជញ្ជូនរាប់ពាន់គ្រឿងចរន្តក្នុងទីក្រុង។ ហេតុដូច្នេះការផ្លាស់ប្ដូរមកប្រើប្រាស់មធ្យោបាយធ្វើដំណើរ បៃតងជាលក្ខណៈបែបម៉ូតូអគ្គិសនី គឺជាការចូលរួមយ៉ាងសំខាន់មួយ ដើម្បីរួមចំណែកទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ (Climate Change) កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ (Green House Gas) ក៏ដូចជាកាត់បន្ថយផ្សែងពុលក្នុងទីក្រុងដែលមានផលប៉ះពាល់ ខ្លាំងដល់សុខភាពផ្លូវដង្ហើម។” កញ្ញាបានបន្តទៀតថា៖ “កាន់តែពិសេសជាងនេះទៅទៀតនោះ គឺ អ្នកដឹកជញ្ជូននឹងអាចសន្សំសំចៃថវិកាប្រចាំខែបានច្រើនអំពីការប្រើប្រាស់ម៉ូតូអគ្គិសនី ដោយថាម៉ូតូម៉ាក SUNRA និង MIKU មិនត្រូវការប្រើសាំង ឬប្តូរប្រេងម៉ាស៊ីននោះទេ។ ការជិះ 100km ប្រើអគ្គិសនីអស់ត្រឹមតែ 2.14 kwh គិតជាប្រាក់ ស្មើនឹង 1600 រៀលប៉ុណ្ណោះ!! ដូច្នេះអាចសន្សំសំចៃ ×10 ដង ប្រៀបធៀបទៅនឹងការប្រើម៉ូតូសាំងធម្មតា។ គួរបញ្ជាក់ផងដែរថាម៉ូតូអគ្គិសនី SUNRA និង MIKU ប្រើប្រាស់អាគុយប្រភេទលីចូម (lithium ion battery) ដែលមានកម្លាំងខ្លាំង និង អាយុកាលប្រើប្រាស់បានច្រើនឆ្នាំ មានល្បឿនលឿនល្មមត្រឹម 80km/ ម៉ោង ហើយការសាកថ្ម 4 ម៉ោងពេញអាចរត់បានចំងាយ 135km សមល្មមសម្រាប់ការដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានផ្ដល់ជូននូវតម្លៃពិសេសសម្រាប់ឱ្យដៃគូដឹកជញ្ជូន foodpanda និងជួយសម្របសម្រួលស្វែងរកដៃគូធនាគារ ដើម្បីផ្ដល់សេវាកម្មឥណទានជូនផងដែរ។ foodpanda និង SUNRA MIKU ជឿជាក់ថាភាពជាដៃគូនេះ នឹងជួយសម្រួលថ្លៃចំហាយរបស់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់ និងសង្ឃឹមយ៉ាងមុតមាំថា ការសហការនេះនឹងរួមចំនែកលើកស្ទួយការការពារបរិស្ថានបន្ថែមទៀត។
ក្លាយជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda ឥឡូវនេះតាមរយៈ https://rider.foodpanda.com.kh/
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Miku https://www.mikuev.com

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?