Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបន្តដាក់ចេញវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រង និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍

បានផុស

នៅ

រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំមួយអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្នុងទិសដៅ​បន្ត​ជំរុញ​លំនឹង​អាជីវកម្ម​-​ធុរកិច្ច​ក្នុង វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិបាល ចេញផ្សាយ​កាលពី​ថ្ងៃទី ១៥ កក្កដា​បានឱ្យដឹងថា រាជរដ្ឋាភិបាល​សហកា​រ​ជាមួយ​វិស័យ​ឯកជន និងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​ជូន​វិស័យ​ទេសចរណ៍ ដូចខាងក្រោម ៖

​ទី​១.​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ លើកលែងតែ​អាករ​លើ​តម្លៃបន្ថែម ចំពោះ សណ្ឋាគារ​, ផ្ទះសំណាក់​, និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​មាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង ខេត្ត​ព្រះសីហនុ សម្រាប់​រយៈពេល ៣ ខែ​បន្ថែមទៀត គឺ​ពី​ខែ កក្កដា ដល់​ខែ កញ្ញា ឆ្នាំ​២០២២ ។ អាជីវកម្ម​ទាំងនេះ​នៅតែមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ អន​ឡាញ​សម្រាប់​ការគ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀងរាល់ខែ​ក្នុងអំឡុង​ពេលនេះ ។ ទី​២. បន្ត​ផ្តល់​ការសម្របសម្រួល​តាមរ​យៈ​ការ​បង្កក​តួលេខ​បំណុល​ត្រឹម​ចុងឆ្នាំ ២០១៩ និង​មិន​គិតការ​ពិន័យ​សម្រាប់​ឆ្នាំ ២០២២ សម្រាប់​វិស័យ​ទេសចរណ៍ ​និង ទី​៣.​ជំរុញ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ជូន​ដល់​បុគ្គលិក​របស់ខ្លួន ដោយ​ខ្លួនឯង និង​មានលទ្ធភាព​ស្នើសុំ​ការគាំទ្រ​ហិរញ្ញប្បទាន ពី​សំណាក់​គម្រោង​មូលនិធិ អភិវឌ្ឍន៍​ជំនាញ (SDF) តាម​ការចាំបាច់ ។

ទន្ទឹមនឹង​ការដាក់ចេញ​វិធានការ​បន្ថែម​នេះ​ រាជរដ្ឋាភិបាល​ក៏​នឹង​បន្ត​តាមដាន​ជាប្រចាំ​នូវ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ក្របខ័ណ្ឌ​សកល​, តំបន់ និង​ក្នុងប្រទេស ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ១៩ មកលើ​វិស័យ​សំខាន់ៗ ក្នុងទិសដៅ​ធ្វើ​បច្ចុប្បន្នភាព និង​ត្រៀម​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែម ដើម្បី​ស្ដារ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុងពេល​ចំពោះមុខ និង​រយៈពេល​មធ្យម ឱ្យ​ត្រឡប់​ទៅ​កំណើន​សក្តានុពល និង​ពង្រឹង​ភាព​ធន់​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិយាបន្នកម្ម ក្រោម​ក្របខ័ណ្ឌ យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវី​ដ​-១៩ តាម​កន្លង ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម