Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ចុះពិនិត្យផ្លូវមួយខ្សែ ដែលដាក់ឈ្មោះបិតាជាតិរបស់ខ្លួន

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែកក្កដា ឆ្នាំ ២០២២ នេះ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស បានអញ្ជើញទៅពិនិត្យផ្លូវមួយខ្សែ ដែលដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដែស គឺ “​វិថី​បង់​ហ្គា​បាន់​ឌូ សេក្ខ មូ​ជីប​” ដែល​ស្ថិតនៅ​លើផ្លូវ​លេខ ៣៣៧ ក្នុង​សង្កាត់​បឹងកក់​ទី​ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា ការដាក់​ឈ្មោះ​ផ្លូវ​ខាងលើនេះ បាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែស នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កាល​ពីថ្ងៃ​ទី​ ០៤ ខែធ្នូ ឆ្នាំ​ ២០១៧ ដែល​នៅក្នុង​ដំណើរការ​ទស្សនកិច្ច​នោះ​លោកជំទាវ​បាន​ជួបពិភាក្សា​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​ជំនួប​នោះ បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ទំនាក់ ទំនង​ទ្វេភាគី​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ ហើយ​ក្រៅពី​បញ្ហា​នោះ នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​ស្វាគមន៍​អំពី​ការដាក់​ឈ្មោះ​ផ្លូវ​សំខាន់​មួយ​នៃ​ប្រទេស​រៀងខ្លួន នៅក្នុង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​ដា​កា ដើម្បី​ជា​និមិត្តរូប នៃ​ការគោរព​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​ទាំងពីរ​។

​លោក​បណ្ឌិត អេ ខេ អាប់​ឌុល ម៉ូ​មិន (A.K. Abdul Momen) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល ៣​ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៦ ខែកក្កដា ឆ្នាំ​ ២០២២ តាម​ការអញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​ទស្សនកិច្ច​នៅ​កម្ពុជា លោក​បណ្ឌិត អេ ខេ អាប់​ឌុល ម៉ូ​មិន បាន​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​។​

​នៅក្នុង​អំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ លោក​បណ្ឌិត អេ ខេ អាប់​ឌុល ម៉ូ​មិន បាន​អញ្ជើញ​ធ្វើ​បាឋកថា​ក្នុង​សិក្ខាសាលា ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ផងដែរ​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​អះអាងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​បណ្ឌិត អេ ខេ អាប់​ឌុល ម៉ូ​មិន មកកាន់​កម្ពុជា នឹង​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំងពីរ​ក្នុងការ​លើកកម្ពស់​បន្ថែ​ម​ទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ដែលមាន​ស្រាប់ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមកនៃ​ប្រជាជាតិ​ទាំងពីរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម