ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស កោតសរសើរពីចំនួនពលរដ្ឋដ៏ច្រើនបានចេញទៅបោះឆ្នោត ឃុំ-សង្កាត់
ការលើកឡើងរបស់លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ខាងលើនេះ បានធ្វើឡើងខណ:លោកអញ្ជើញចូលរួមប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីម្សិលមិញ។

នៅក្នុងជំនួបពិភាក្សានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកបណ្ឌិត អាប់ឌុល ម៉ូមិន បានផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នានា អំពីដំណើរការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងប្រទេសរៀងៗខ្លួន ដោយចែករំលែកការយល់ដឹងរួមអំពីសារសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយក្តីរីករាយចំពោះភាពស្រដៀងគ្នារវាងប្រទេសទាំងពីរលើទិដ្ឋភាពមួយចំនួន ដែលជាមូលដ្ឋានសម្រាប់កសាង និងពង្រីកទំនាក់ទំនងល្អដែលមានស្រាប់។ លោករដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានកោតសរសើរចំពោះចំនួនដ៏ច្រើននៃអ្នកទៅបោះឆ្នោត ដែលច្រើនជាង៨០ ភាគរយ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលថ្មីៗនេះ ដោយឯកឧត្ដមបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយ “សេរី និងយុត្តិធម៌”៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ