ព័ត៌មានជាតិ
រមណីយដ្ឋានប្រាសាទបន្ទាយទ័ព គឺជាតំបន់កម្សាន្តថ្មី ទើបចាប់ផ្ដើមសាងសង់ដោយក្រុមហ៊ុនមួយ
រមណីដ្ឋានប្រសាទ បន្ទាយ ទ័ព មានទីតាំងស្ថិតក្នុងភូមិ អូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺតំបន់កម្សាន្តទើបបង្កើតថ្មីដោយក្រុមហ៊ុនឋានសួគ៌ បច្ចុប្បន្នកំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលទៅលេងកម្សាន្តឥតដាច់ បើទោះជារមណីយដ្ឋានមួយនេះ កំពង់ដំណើរការសាងសង់ក៏ដោយ។
បងស្រី ញ៉ាញ ជាអ្នកបំរើការងារនៅរមណីដ្ឋានប្រសាទ បន្ទាយ ទ័ព នេះបាននិយាយប្រាប់ឲ្យដឹងថា

ថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរមកលេងកម្សាន្តទេ គឺភ្ញៀវទេសចរភាគច្រើនមក លេងតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ ដោយសារតែរមណីយដ្ឋានទើបនិងចាប់ផ្តើមសាងសង់ គឺភ្ញៀវទេសចរមកលេងកម្សាន្ត បានត្រឹមគយគន់មើលទឹកជ្រោះធ្លាក់និងទេសសភាពដ៏ស្រស់ត្រកាល នៃសម្រស់ធម្មជាតិនៅជុំវិញ រមណីយដ្ឋានរូមនិងរូបចម្លាក់នៅលើផ្ទាំថ្មប៉ុណ្ណោះ ។បច្ចុប្បន្នរមណីយដ្ឋានកែច្នៃ «ប្រាសាទបន្ទាយទ័ព» បើកអោយប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ទាំងអស់ចូលទស្សនាកំសាន្តដោយឥតគិតថ្លៃ។ ដោយភ្ញៀវទេសចរ អាចទៅលេងកម្សាន្តរមណីយដ្ឋាន ប្រសាទបន្ទាយទ័ព បានគឺមានផ្លូវពីរជំរើស ដោយផ្លូវទី១អាចធ្វើដំណើរពីចេញផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកគីឡូម៉ែត្រ លេខ១៩៣(ផ្លូវក្រាលគ្រួសក្រហម) ឆ្លងកាត់តាមបណ្តោយ ភូមិអូតាប៉ាងចម្ងាយ ប្រមាណជិត១០គីឡូម៉ែត្រនោះ និងដល់ហើយ។ ផ្លូវទី២ គឺអាចធ្វើដំណើរចេញពីផ្លូវសម្តេចសង្ឃទេព្យ វង្យ ត្រង់ចំណុច ភូមិអូរត្រជាក់ចិត្ត ដោយធ្វើដំណើរ តាមផ្លូវក្រាលគ្រួសក្រហមដូចគ្នា ប៉ុន្តែរមានចម្ងាយឆ្ងាយជាងផ្លូវទី១បន្តិច គឺប្រវែងប្រមាណជិត២០គីឡូមែត្រ ឯណ្ណោះ ។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថា រមណីយដ្ឋានថ្មី ឈ្មោះថារមណីដ្ឋានប្រ សាទបន្ទាយទ័ព នេះគឺបង្កើតឡើងដោយក្រុម ហ៊ុនឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ ដោយជាងចំលាក់និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែមមានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណ។ ហើយបើយោងតាមការចុះពិនិត្យផ្ទាល់ដោយលោកប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្ត និងមានការសហការពីអាជ្ញាធរស្រុកព្រៃនប់ បានអោយដឹងថា ភាគច្រើននៃចម្លាក់នៅក្នុងរមណីយដ្ឋានកែច្នៃ «ប្រាសាទ បន្ទាយ ទ័ព » គឺសាងសង់បែបព្រហ្មញ្ញសាសនា។ ទាំងនេះគឺជាការចូលរូមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏ ដើម្បីបម្រើវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕
អត្ថបទ ៖ កោះពស់












-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍