ព័ត៌មានជាតិ
ប្រធានមន្ទីរសាធារណការ និងរដ្ឋបាលខណ្ឌច្បារអំពៅ ពិនិត្យការដ្ឋានដាក់លូខុសបច្ចេកទេស
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា បានចុះទៅពិនិត្យមើលការដ្ឋានមួយកន្លែងដែលជីកដាក់លូខុសបច្ចេកទេស។

មន្ត្រីសាលាខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា ទីតាំងជីកដាក់លូខុសបច្ចេកទេសនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះការខុសបច្ចេកទេសនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះបានបង្ហោះពត័មានតាមបណ្តាញសង្គម ថាអ្នកបច្ចេកទេសដាក់លូលើផ្លូវ ដែលប្រឈមនឹងការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ព្រោះប្រពន្ធ័លូបង្ហូទឹកខ្ពស់ជាងផ្ទះគាត់។ ការបង្ហោះសារនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៦ខែកក្កដា ហើយពេលនោះ លោក អភិបាលខណ្ឌច្បារអំពៅបានចូលមើលរួចចាត់ឲ្យអាជ្ញាធរសង្កាត់ចុះពិនិត្យមើលទើបដឹងថា ពិតជាដូចពាក្យប្រជាពលរដ្ឋនិយាយមែន។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងដែរថា នៅមានទីតាំងមួយកន្លែងទៀត ដែលអ្នកបច្ចេកទេសធ្វើលូបានជីកដាក់ប្រពន្ធ័លូបង្ហូទឹកខ្ពស់ជាងផ្ទះប្រជាពលរដ្ខរហូតដល់មានភ្លៀងធ្លាក់ត្រូវរងការលិចលង់ផ្ទះប្រជាពលរដ្ឋអស់រយៈពេល៤ឆ្នាំមកហើយប៉ុន្តែអាជ្ញាធរមិនបានអើពើឡើយ៕ នរា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ