ព័ត៌មានជាតិ
រដ្ឋមន្រី្ដការងារ ៖ និយោជកទាំងអស់ ត្រូវត្រៀមខ្លួនបង់ភាគទាន ២ភាគរយ សម្រាប់ការអនុវត្តរបបផ្នែកប្រាក់សោធន
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស បានណែនាំឲ្យនិយោជកទាំងអស់ ត្រូវត្រៀមខ្លួនបង់ភាគទានចំនួន ២ភាគរយ សម្រាប់ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ព្រោះវាគឺជាកាតព្វកិច្ច។

ថ្លែងក្នុងកិច្ចប្រជុំលើកទី ៤ នៃយុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារកាលពីចុងសសប្តាហ៍កន្លងទៅនេះ លោករដ្ឋមន្រ្តី បានបន្តថា ការចូលរួមបង់ភាគទានរបស់ភាគីនិយោជក ក្នុងការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារ គឺបង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើន ក៏ដូចជាលើកទឹកចិត្តកម្មករនិយោជិតឲ្យខិតខំធ្វើការងារ នឹងមានសង្ឃឹមខ្ពស់ នៅពេលដែលពួកគាត់ចាស់ទៅធ្វើការលែងកើត និងសុខភាពចុះខ្សោយ នៅពេលនោះគាត់នឹងទទួលបានអត្ថប្រយោជន៍ និងការការពារពី ប.ស.ស. ផ្នែកប្រាក់សោធន និងផ្នែកថែទាំសុខភាព ដែលនេះបានមកពីការចូលរួមរបស់ភាគីនិយោជក និងភាគីនិយោជិតខ្លួនឯងផ្ទាល់។

លោករដ្ឋមន្រ្តី បានណែនាំដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករ-និយោជិត ត្រូវចូលរួមសហការ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឲ្យកាន់តែទូលំទូលាយ និងយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមអនុវត្តកាតព្វកិច្ច នឹងទទួលបានអត្ថប្រយោជន៍ នៅពេលដែលគាត់ដល់អាយុចូលនិវត្តន៍ ស្របតាមច្បាប់ ស្តីពី របបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ។

លោករដ្ឋមន្រ្តី បានបន្ថែមថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ជារបបសន្ដិសុខសង្គមថ្មីដ៏ល្អប្រសើរមួយ បើប្រៀបធៀបជាមួយបណ្ដាប្រទេសផ្សេងៗ អត្រានៃការបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននៅកម្ពុជា គឺស្ថិតនៅអត្រាទាបឆ្ងាយជាងប្រទេសជិតខាងនៅឡើយ ព្រោះថាបច្ចុប្បន្ន ៥ឆ្នាំដំបូង នៃភាគទានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ មានការចូលរួមពីភាគីនិយោជក ២ភាគរយ និងភាគីនិយោជិត ២ភាករយ។ ប៉ុន្ដែដើម្បីធានានូវតម្រូវការអប្បបរមា ជាពិសេសតម្រូវការរស់នៅកម្មករ-និយោជិត នៅពេល ៥ឆ្នាំបន្ទាប់ នឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង នៃសេដ្ឋកិច្ចក្នុងប្រទេស។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសំណូមពរយ៉ាងទទូចទៅកាន់និយោជក និងតំណាងនិយោជកទាំងអស់ សូមធ្វើការបញ្ជូនឈ្មោះកម្មករ-និយោជិត មកក្នុងបញ្ជី ប.ស.ស. ឲ្យបានគ្រប់គ្នា ដើម្បីរក្សាផលប្រយោជន៍ ជូនកម្មករ-និយោជិត។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារបានដាក់ឲ្យអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារនៅថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២។ ប៉ុន្តែដោយសារវាជាការងារថ្មី ទើបក្រសួងបានពន្យារហូតដល់ថ្ងៃទី ១ខែតុលា ឆ្នាំ ២០២២វិញ ដោយទុករយៈពេល ៣ខែ ចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០២២ដើម្បីផ្សព្វផ្សាយរបបផ្នែកសោធននេះ ដល់កម្មករ-និយោជិត នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួន ឧស្សាហកម្មរោងចក្រ សហគ្រាសគ្រឹះស្ថាន ទូទាំងរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌបានយល់ដឹងឲ្តបានច្បាស់លាស់ ដើម្បីឲ្យដំណើរការអនុវត្តរបបនេះ ប្រកបដោយរលូន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ