ព័ត៌មានជាតិ
អេស៊ីលីដា បង្កើតគម្រោងសហហិរញ្ញប្បទានចូលរួមស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍
ធនាគារ អេស៊ីលីដា បានបង្កើតគម្រោងសហហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងក្រោយពីវិស័យនេះ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ១៩។

គម្រោងនេះ ត្រូវបានធនាគារ អេស៊ីលីដា កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យ ទេសចរណ៍ ដោយមានការចូលរួមមូលនិធិ ៥០% ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ៥០% ទៀត ចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
បើតាមលោក សឹង ភន នាយកប្រតិបត្តិឥណទានរបស់ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា គម្រោង សហហិរញ្ញប្បទាន គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកស្តារការងើបឡើងវិញនៃម្ចាស់អាជីវកម្ម និងសហគ្រិននានាក្នុងវិស័យទេសចរណ៍ ជាមួយនិងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប។
លោកបានបន្តថា«គម្រោងនេះ គឺជាគម្រោងដ៏ល្អមួយ ដែលផ្តល់ឱកាសដល់សហគ្រិន ដែលមានអាជីវកម្មក្នុងវិស័យទេសចរណ៍ដោយពួកគាត់អាចទទួលបានប្រាក់កម្ចី ដែលមានអត្រាការប្រាក់ដ៏ល្អគឺអតិបរមាត្រឹម ៦,៥ ភាគរយតែប៉ុណ្ណោះក្នុង ១ ឆ្នាំ។ ស្របជាមួយគ្នានោះ គឺមិនមានការគិតសោហ៊ុយផ្សេងៗផងដែរ ដូច្នេះសូមអតិថិជនដែលមានអាជីវកម្មក្នុងវិស័យនេះ ប្រញាប់រួសរាន់ដាក់ពាក្យស្នើសុំកម្ចីមកធនាគារអេស៊ីលីដា ព្រោះថាទឹកប្រាក់កម្ចីក្នុងគម្រោងនេះ មានចំនួនកំណត់»។

សម្រាប់គម្រោងនេះ មានគោលដៅផ្តល់ហិរញ្ញប្បទានដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ រួមមានដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការផ្គត់ផ្គង់អាហារ និងភេសជ្ជៈ និង ការផ្គត់ផ្គង់ ផលិតផល-សេវាកម្មដទៃទៀត ដែលគាំទ្រឧស្សាហកម្មទេសចរណ៍ ដែលមានតម្រូវការ ឥណទានសម្រាប់ធ្វើ ប្រតិបត្តិការអាជីវកម្មឡើងវិញ កែលម្អ និងទំនើបកម្មពង្រីកខ្លួនបន្ថែម។

ចំពោះទំហំឥណទានផ្តល់ជូនរហូតដល់ ៤០០.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល។ រីឯអត្រាការប្រាក់អតិបរមា ៦.៥០% ក្នុងមួយឆ្នាំដែលរយៈពេលខ្ចីមានរហូតដល់ ៧ ឆ្នាំហើយមិនមានសោហ៊ុយផ្សេងព្រមទាំងមានរយៈពេលអនុគ្រោះរហូតដល់ ១២ ខែ (សងតែការប្រាក់)។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ ២៤ ម៉ោង)៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ