Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុងកំពង់ឆ្នាំង​ជួសជុលស្ពានឈើ​ឆ្លងព្រែក​ឱ្យពលរដ្ឋ​ធ្វើដំណើរ​ជំនួសផ្លូវ​ខ្នងទំនប់បារាំង

បានផុស

នៅ

រយៈពេលពីរបីថ្ងៃនេះស្ថាន​ភាពជំនន់ទឹកភ្លៀង​បានហូរតាមព្រែក​កាត់លើផ្លូវខ្នង​ទំនប់បារាំង​ក្នុងភូមិ​កណ្ដាល ​សង្កាត់ផ្សារឆ្នាំង ​ក្រុងកំពង់ឆ្នាំង ​ធ្វើឱ្យការធ្វើដំណើរ​ដោយថ្មើរជើង និងដោយម៉ូតូ​ ជួបនិង​ហានិភ័យខ្ពស់ព្រោះចរន្តទឹកហូរខ្លាំងអាចបង្កឱ្យមានគ្រោះថ្នាក់ ​ដែលអាជ្ញាធរក្រុង​តម្រូវ​ឲ្យបិទ​ការ​ធ្វើចរាចរណ៍តាមផ្លូវខ្នងទំនប់បារាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះជួយ​ប្រជាពលរដ្ឋឱ្យ​រើកំប្លោក​ចេញពីក្នុងព្រែកក្រោមស្ពានឈើ ដើម្បីអាចឲ្យទូកដរឆ្លងទៅភូមិកណ្ដាលក៏បានជួស​ជុល​ស្ពានឈើទ្រុឌទ្រោមខាងលើនេះផងដែរដើម្បី​ជួយសម្រួលឲ្យប្រជាពលរដ្ឋអាចដើរឆ្លង​ទៅមកបាន​ពីភូមិកណ្ដាលមកផ្សារក្រោម។

ដោយឡែកផ្លូវលើខ្នងទំនប់បារាំងលោកអភិបាលក្រុងកំពង់ឆ្នាំងបានអោយសមត្ថកិច្ចធ្វើផ្លាកបិទជូនដំណឹងនៅសងខាងផ្លូវហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់តាមខ្នង​ទំទំនប់បារាំង​ដែល​កំពុង​មានទឹកហូរខ្លាំងនោះឡើយដើម្បីបញ្ជៀសគ្រោះថ្នាក់។

ក្រុមការងារ សាលាក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ការដោះស្រាយបញ្ហាខាងលើនេះឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តបានជួយឧបត្ថម្ភថវិកាចំនួន៨០ម៉ឺនរៀល និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានជួយឧបត្ថម្ភថវិកា ៣០ ម៉ឺនរៀលផងដែរ ទើបជួលកម្មកររើកំប្លោក​ចេញអស់ និងទិញឈើមួយចំនួនមកជួសជុលស្ពានឈើទ្រុតទ្រោមខាងលើនេះ ឱ្យដំណើរការ​ដើរឆ្លងបានឡើងវិញ។

ប៉ុន្តែម៉ូតូមិនអាចបើកឆ្លងស្ពាននេះបានទេ ព្រោះតែនៅក្បាលស្ពានផ្នែកខាងលិច​ត្រូវដើរឡើងតាម​ជណ្ដើរកម្ពស់ជិត ៤ ម៉ែត្រទៀតទើបឡើងដល់ទីទួលជាប់និងប៉ុស្តិ៍នគរបាល។

ចំពោះដំណោះស្រាយដោយជោគជ័យខាងលើនេះប្រជាពលរដ្ឋនៅក្នុងភូមិកណ្ដាលសូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលក្រុង និងឯកឧត្តមអភិបាលខេត្ត និងក្រុមការ​ងារ​ទាំងអស់ដែលបានយកចិត្តទុកដាក់ និងចេញទាំងថវិកាដោះស្រាយនៅផលលំបាកជូនប្រជា​ពលរដ្ឋ​បានទាន់ពេលវេលាតាមតម្រូវការចាំបាច់ នេះហើយការសាមគ្គីភាព ពិតជាទទួលបាននូវជ័យជំនះ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២៣ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម