Connect with us

ព័ត៌មានជាតិ

តើគយ និងពន្ធដារ ដើរតួនាទីសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ចជាតិ?

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺជាអគ្គនាយកដ្ឋានពីរផ្សេងគ្នា ដែលស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែមួយ។ អគ្គនាយកដ្ឋានទាំងពីរ មានតួនាទីដូចគ្នា គឺប្រមូលពន្ធជូនរដ្ឋ។ ទោះបីជាប្រមូលពន្ធចូលរដ្ឋដូចគ្នា តែស្ថាប័នទាំងពីរមានភាពខុសគ្នាដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានពន្ធដារ គឺជាអគ្គនាយកដ្ឋានដែលប្រមូលគ្រប់សព្ធសារពើពន្ធនៅក្នុងប្រទេស។ ស្ថាប័ននេះ មានតួនាទី និងភារកិច្ចជាអាទិ៍ដូចជា៖                                                                                                     

  • រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូលរដ្ឋ
  • រៀបចំសេចក្តីព្រៀងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សា និងផ្តល់រដ្ឋបាលសារពើពន្ធ
  • កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដោយផ្អែកលើការអង្កេត​ និងប្រមូលផ្តុំព័ត៌មាន
  • គណនា​ និងប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងចំណូលផ្សេងៗ
  • កសាងកម្មវិធី​ និងអនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
  • ទទួលបន្តុកសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
  • អនុវត្តទោសទណ្ឌតាមច្បាប់ចំពោះអ្ន​កជាប់ពន្ធ និងភ្នាក់ងារកាត់ទុក ដែលល្មើសបទបញ្ញត្តិនានា ស្តីពីពន្ធដា
  • ចូលរួមរៀបចំគម្រោងទីផ្សារជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ

រីឯ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាវិញ គឺជាស្ថាប័នទទួលខុសត្រូវត្រួតពិនិត្យទំនិញនាំចេញ នាំចូលនៅមាត់ច្រកព្រំដែន និងប្រមូលពន្ធ អាករ និងកម្រៃគ្រប់ប្រភេទលើទំនិញនាំចេញនាំចូល។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ មានតួនាទី និងភារកិច្ចតាមបទប្បញ្ញតិ្តជាធរមាន ដូចជា៖

  • លើកសំណើគោលនយោបាយពាក់ព័ន្ធនឹងការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ, រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធ​នឹងការងារប្រមូលពន្ធនិងអាករនាំចេញ-នាំចូលគ្រប់ប្រភេទ ជាពិសេស ពិនិត្យពិចារណាក្នុងការកសាង និងអនុវត្តតារាងពន្ធគយ និងនីតិវិធីទាំងឡាយ ដែលទាក់ទងនឹងការងារគយ និងរដ្ឋាករ លើមុខទំនិញគ្រប់ប្រភេទឲ្យបានសមស្របទៅតាមដំណាក់កាលនីមួយៗនៃការវិវត្តន៍សេដ្ឋកិច្ចជាតិ និងអន្តរជាតិ
  • អនុវត្តគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករ
  • ត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងការនាំចេញ-នាំចូលទំនិញគ្រប់ប្រភេទ ទោះមាន ឬគ្មានលក្ខណៈពាណិជ្ជកម្មក្តី ដោយរាប់បញ្ចូលទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ឬផ្លាស់ប្តូរលំនៅដ្ឋាន រូបិយប័ណ្ណ លោហធាតុ-ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ
  • គ្រប់គ្រង ត្រួតពិនិត្យ និងអនុវត្តការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ-នាំចូលគ្រប់​ប្រភេទ
  • សម្របសម្រួលឲ្យមានការត្រួតពិនិត្យរួមគ្នាតែមួយលើក ក្នុងករណីដែលតម្រូវឲ្យមានការ​ត្រួត​ពិនិត្យ​ដោយស្ថាប័ន​ផ្សេងទៀតស្របតាមការកំណត់រកឃើញហានិភ័យ
  • លើកវិធានការរាំងខ្ទប់ និងចាប់ឃាត់ទំនិញរត់ពន្ធគយគ្រប់ប្រភេទ
  • លើកគម្រោងជ្រើសរើស និងបណ្តុះបណ្តាលជំនាញបច្ចេកទេស មន្ត្រី បុគ្គលិក និងភ្នាក់ងារគយនិងរដ្ឋាករ
  • ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ប្រចាំឆ្នាំនីមួយៗ
  • អនុវត្តនូវភារកិច្ចផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា អគ្គនា​យកដ្ឋានទាំងពីរ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រមូលពន្ធជូនរដ្ឋ៕

អត្ថបទ៖នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម