ព័ត៌មានជាតិ
៩ខែហើយ ដែលក្រសួងកសិកម្ម ឈប់អនុញ្ញាតឲ្យនាំចូលសត្វជ្រូកពីប្រទេសជិតខាង
អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអះអាងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឈប់អនុញ្ញាតឲ្យនាំចូលសត្វជ្រូកពីប្រទេសជិតខាង រយៈពេល ៩ខែមកហើយ ដោយការផ្គត់ផ្គង់ក្នុងស្រុកអាចបំពេញតម្រូវការបាន។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នាព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រយៈពេល ៩ខែហើយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឈប់អនុញ្ញាតឲ្យមានការនាំចូលសត្វជ្រូក ពីប្រទេសជិតខាង ខណៈការផ្គត់ផ្គង់តម្រូវការក្នុងស្រុក មានគ្រប់គ្រាន់ទៅហើយនោះ។

លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ថា «ខ្ញុំសូមឆ្លើយនឹងសំណួរនេះថា អ្វីដែលបានលើកឡើងថា ការនាំចូលជ្រូកពីប្រទេសវៀតណាមនេះ គឺអត់មានអ្វីជាគោលការណ៍ផ្លូវច្បាប់ទេ ក្រសួងកសិកម្មអត់មានបានអនុញ្ញាតឲ្យចូលជ្រូក រយៈពេលចូល ៩ខែហើយ មូលហេតុដែលមិនអនុញ្ញាតឲ្យមានការនាំចូល គឺយើងអាចផ្គត់ផ្គង់គ្រប់គ្រាន់ គឺ ៩ខែហើយ យើងអត់មានទេ»។
ជាមួយគ្នានេះ លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយកងកម្លាំងប្រដាប់អាវុធ, មន្ទីរកសិកម្មតាមបណ្ដារាជធានី-ខេត្ត, និងសមាគមអ្នកចិញ្ចឹមសត្វ ដោយនាំគ្នាទប់ស្កាត់ កុំឲ្យមានការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ជាពិសេសមកពីប្រទេសវៀតណាម។
អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ស្ថាប័នជំនាញ សហការជាមួយដៃគូពាក់ព័ន្ធ ធ្វើការបង្រ្កាបការលួចនាំចូលសត្វជ្រូកពីប្រទេសជិតខាងជាច្រើនករណី ហើយកាលពេលពីថ្មីៗនេះ ក៏មានការដុតកម្ទេចសត្វជ្រូកចំនួន ៨០ក្បាល ដែលនាំចូលពីប្រទេសវៀតណាម តាមខេត្តព្រៃវែងគ្មានច្បាប់អនុញ្ញាត ដោយសាររកឃើញកើតជំងឺជំងឺប៉េស្ដជ្រូកអាហ្រ្វិក។
លោក តាន់ ផាន់ណារ៉ា បានគូសបញ្ជាក់ទៀតថា ការផ្គត់ផ្គង់សត្វជ្រូកនៅក្នុងស្រុក អាចបំពេញតម្រូវការបានរហូតដល់ដាច់ឆ្នាំ ២០២២នេះ ដោយមិនចាំបាច់មានការនាំចូលពីក្រៅប្រទេស នោះឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ