Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ ជំរុញឲ្យការសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើ និងជំរុញឲ្យការអនុវត្តគម្រោងសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ដំណើរការឲ្យស្របតាមកិច្ចសន្យា ប្រកបដោយ គុណភាព ប្រសិទ្ធិភាពខ្ពស់ ដោយសាម៉ីក្រសួងនឹងខិតខំសហការឲ្យបានរលូន ជោគជ័យ តាមការគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើ និងជំរុញបែបនេះ គឺនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញ ទឹកស្អាត ក្នុងខេត្តបាត់ដំបង  រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន China Civil Engineering Construction Corporation ហៅកាត់ថា CCECC កាលពីរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២។

តាមរបាយការណ៍រាយការណ៍ដោយលោក រស់ សាលីន  អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោងទឹកស្អាត និងអនាម័យខេត្ត បានបញ្ជាក់ថា  គម្រោងទឹកស្អាត និងអនាម័យ ខេត្ត (PWSSP) ជាគម្រោងហិរញ្ញប្បទានសម្បទាន គ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាភ្នាក់ងារប្រតិបត្តិ (Executing Agency) ទទួលបន្ទុករួម និងអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត។

ចំណែកក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាភ្នាក់ងារអនុវត្តគម្រោង (Implementing Agency) អនុវត្តការងារអនាម័យ។ គម្រោងនេះអនុវត្តនៅ ៤ខេត្តគឺ៖ បាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប ដោយឡែក ចំពោះការងារទឹកស្អាត ត្រូវអនុវត្តតែនៅខេត្តពីរគឺ ខេត្តបាត់ដំបង និងកំពង់ចាមប៉ុណ្ណោះ។

លោកបានទៀតថា គម្រោងនេះ ត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃ ៩ ខែមករា ឆ្នាំ ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ មានថវិកាសរុប ១១៩,១៧លានដុល្លារអាមេរិក ដែលរួមមាន៖ ឥណទានរបស់ ADB លេខ 3630-CAM (COL) ចំនួន ៥0លានដុល្លារ ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លេខ 8335-CAM (CKH 1188 01 V) គ្រប់គ្រងដោយធនាគារ ADB ចំនួន ៤0លានយូរ៉ូ ឬប្រហែល ៤៣,៥៤ លានដុល្លារអាមេរិក ជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប លេខ G0561-CAM ចំនួន ៤,៦៧លានយូរ៉ូ ឬប្រហែល ៥,០៩លានដុល្លារអាមេរិក។

លោកជឿជាក់ថា ផលប្រយោជន៍រំពឹងទុកថា ទទួលបានពីគម្រោងគឺ៖ ការលើកកម្ពស់បរិស្ថានទីក្រុង និងគុណភាពជីវិតរបស់ប្រជាជននៅទីប្រជុំជន ដោយត្រូវកសាងនូវសមិទ្ធផល នៅខេត្តបាត់ដំបង៖ គឺកសាងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី មានសមត្ថភាពផលិត ៥០០០០ម៣/ថ្ងៃ និងបណ្ដាញចែកចាយទឹកស្អាតប្រវែង ១២៥,៥៥គម។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងកិច្ចសហការគ្នាល្អ។ បើទោះបីគម្រោងនេះ មានការអនុវត្តយឺតយ៉ាវ ដោយកត្តាមេរោគរាតត្បាតកូវីដ-១៩ និងបញ្ហានីតិវិធីមួយចំនួនក៏ដោយ តែពេលនេះយើងឈានដល់ការចុះកិច្ចសន្យាមួយ។ លោកទេសរដ្ឋមន្រ្តី បានចាត់ទុក ថា គម្រោងនេះមានសារៈសំខាន់ សម្រាប់ជំរុញគោលដៅអភិវឌ្ឍទឹកស្អាត របស់រាជរដ្ឋាភិបាលម្រាប់ឆ្នាំ ២០២៥ និងគោលដៅអភិវឌ្ឍន៍ទឹកស្អាត ជាសាកលសម្រាប់ឆ្នាំ ២០៣០ ខាងមុខ។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើ និងជំរុញឲ្យការអនុវត្តគម្រោងនេះ ដំណើការឲ្យស្របតាមកិច្ចសន្យា ប្រកបដោយគុណភាព ហើយសាម៉ីក្រសួងនឹងខិតខំសហការឲ្យបានរលូន និងជោគជ័យ តាមការគ្រោងទុក៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម