ព័ត៌មានជាតិ
អភិបាលរាជធានី ដើរ ៣ ម៉ោង ពិនិត្យរិះរកវិធានការរំដោះជំនន់ទឹកភ្លៀង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រើពេលជាង ៣ ម៉ោងដោយថ្មើជើងក្នុងការដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយទឹក ដើម្បីរិះរកវិធានការ រំដោះការលិចលង់ភូមិឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌទួលគោក ដោយចាប់ផ្តើមចេញពីចំណុចស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយរហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ ២៣០ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ដោយបញ្ចប់ នៅម៉ោងប្រមាណជាង ១២ ថ្ងៃត្រង់។

ក្នុងការចុះពិនិត្យមើលប្រឡាយទឹកនេះ លោក ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង ឱ្យបានលឿន ដើម្បីបង្ការ ក៏ដូចជាអាចរំដោះទឹកបាននារដូវវស្សានេះ ពិសេសនៅប្រមាណ ៣ ទៅ ៤ ថ្ងៃខាងមុខនេះ ដ្បិតបើតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧត្តុនិយម នៅរាជធានីភ្នំពេញនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ដែលយើងត្រូវត្រៀមលក្ខណៈដើម្បីទប់ទល់កុំឱ្យលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ “បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាកង្វល់របស់អាជ្ញាធររាជធានីនិងមន្ទីរពាក់ព័ន្ធ។ ដូច្នេះ ទាំងអាជ្ញាធរ និងមន្ទីរជំនាញ់ពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយ ធ្វើយ៉ាងណានាំទឹកឱ្យទៅដល់ស្ថានីយបូមទឹក នោះការលិចលង់នឹងអាចដោះស្រាយបាន។ ចំពោះមុខនេះ យើងត្រូវស្តារ កាយប្រឡាយទឹកអោយហូរឱ្យបានលឿនមកស្ថានីយបឹងទំពុន និងមួយផ្នែកទៀត ត្រូវស្តារ និងកាយប្រឡាយទឹកនេះ ឱ្យហូរទៅប្រឡាយបារាំង ដើម្បីឱ្យទឹកហូរលឿនទៅដល់ស្ថានីយបូមទឹកលូប្រាំ។

គួរបញ្ជាក់ថា នៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរធនធានទឹកនិងឧត្តុនិយម រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកាយ ស្តារប្រឡាយបឹងទំពុន ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សានេះ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ