Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្ម នឹងកាន់តែថយចុះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្លាំងពលកម្មនៅក្នុងវិស័យ​កសិកម្ម នឹងកាន់តែថយចុះ ដោយពួកគេសម្រុកទៅធ្វើការងារពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី វុទ្ធី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នាព្រឹកថ្ងៃទី ១៩ ខែកក្កដានេះថា កម្លាំងពលកម្មសរុបនៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ធ្លាក់មកនៅត្រឹម ៣៥ភាគរយប៉ុណ្ណោះ ខណៈកាលពី ១០ឆ្នាំមុន មានរហូតដល់ ៥០ភាគរយ ហើយមិនមានការឡើងវិញនោះទេ។

លោក ស្រី វុទ្ធី បានបន្ថែមថា «និន្នាការហ្នឹងនឹងចុះទៀត នៅឆ្នាំ ២០៣០ វាចុះពី ៣០ជាងភាគរយហ្នឹង នៅពេលឥឡូវនេះ នឹងអាចមានប្រហែលជា ២០ ឬក៏ ២៥ភាគរយ ឬក៏ ២០ភាគរយអីទេ កម្លាំងពលកម្ម ដែល​បម្រើនៅក្នុងវិស័យកសិកម្ម គឺកាន់តែថយទៅហើយ វាជាក្រឹតក្រម គឺត្រូវតែចឹង»។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ​ បានបន្ថែមទៀតថា កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម បានសម្រុកទៅធ្វើការងារពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មច្រើន។ ដូច្នេះហើយ ទើបធ្វើឲ្យកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម មានការថយចុះជាបន្តបន្ទាប់។

លោក ស្រី វុទ្ធី បានឲ្យដឹងថា ដើម្បីរក្សាបានកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម គឺត្រូវធ្វើទំនើបកម្មលើ​វិស័យនេះ ដោយអ្នកកសិកម្មវ័យក្មេងជំនាន់ក្រោយ នឹងប្រើប្រាស់ជំនាញបច្ចេកវិទ្យាខ្ពស់។ លោកលើកឧទាហរណ៍ថា «និស្សិតរបស់យើងនៅសាលាចំការដូង ដែលយើងបានបញ្ជូនទៅរៀនសូត្រផ្ទាល់ នៅឯកសិដ្ឋានរបស់ប្រទេសអ៊ីស្រាអ៊ែល ទៅរៀនមួយឆ្នាំ ពីរឆ្នាំនៅទីនោះ ហើយគាត់បានស្រូបជញ្ជក់យកនូវបច្ចេកវិទ្យាទំនើបពីកន្លែងនោះមក ហើយគាត់បានបង្កើតឲ្យទៅសហគ្រាសរបស់គាត់ កសិកម្មរបស់គាត់នៅឯមូលដ្ឋាននោះ»។

លោកអគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ​ កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម នឹងមិនមានច្រើនទៀតនោះទេ តែជាកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដោយចេះប្រើបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើឲ្យវិស័យមួយនេះ៕​

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម