Connect with us

ព័ត៌មានជាតិ

អាមេរិកសិក្សារកមូលហេតុបន្ទាប់ពីមនុស្ស៧នាក់អាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងរបស់ Pfizer

បានផុស

នៅ

វិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក (NIH) គ្រោងនឹងពិនិត្យមើលមូលហេតុដែលមនុស្សមួយចំនួនបានទទួលរងប្រតិកម្មអាឡ័កស៊ីទៅនឹងវ៉ាក់សាំងជំងឺកូវីដ១៩។

ទោះបីជាការសិក្សាកំពុងស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ការសិក្សានេះត្រូវបានគេរំពឹងថានឹងពិនិត្យលើមនុស្សរាប់រយនាក់ដែលមានប្រវតិ្តអាឡ័កស៊ីធ្ងន់ធ្ងរនិងបន្តឃ្លាំមើលពួកគេក្រោយពេលចាក់វ៉ាក់សាំងរួច។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Alkis Togias មកពីវិទ្យាស្ថានជាតិអាឡ័កស៊ីនិងជំងឺឆ្លងរបស់ NIH ហៅកាត់ NIAID បាននិយាយថា ក្រុមរបស់លោកសង្ឃឹមថានឹងចាប់ផ្តើមនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថានឹងកំណត់សមាសធាតុនៃការចាក់ថ្នាំដែលបណ្តាលឲ្យមានប្រតិកម្មគំរាមកំហែងដល់អាយុជីវិតដែលត្រូវបានគេស្គាល់ថាជាប្រតិកម្មអាណាហ្វីឡាក់ទិច។

លោក Togias បានប្រាប់ CNBC ថា ការសិក្សានេះនឹងត្រូវអនុម័តដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនិងគណៈកម្មាធិការក្រមសីលធម៌មុនពេលចាប់ផ្តើម។

លោកនិយាយថា “ជាការពិត អ្នករាល់គ្នានៅពេលពួកគេបានឮអំពីការសិក្សាស្រាវជ្រាវទាក់ទងនឹងវ៉ាក់សាំង យើងព្យាយាមប្រកាន់ខ្ជាប់និងធ្វើឲ្យបានលឿនបំផុត”។

មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) និយាយថា បុគ្គលិកសុខាភិបាលចំនួន៧នាក់បានទទួលរងនូវផលប៉ះពាល់មិនល្អដែលបង្កឡើងដោយវ៉ាក់សាំង Pfizer។

ក្នុងចំណោមពួកគេ មានបុគ្គលិក៣នាក់នៅ Alaska និង៤នាក់នៅមន្ទីរពេទ្យមួយក្នុងតំបន់ Libertyville ជាយក្រុង Chicago៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម