Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចេញ​បញ្ជា​មិន​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ជួរ​កងទ័ព​ជាដាច់ខាត

បានផុស

នៅ

អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​ទ័ពជើងគោក​លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា នៅក្នុង​ជួរ​កងទ័ព​មិន​អនុញ្ញាតឱ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន​ជាដាច់ខាត ពីព្រោះ​បើ​ទុក​ឲ្យ​មាន​បញ្ហា​បែបនេះ​តទៅទៀត នឹងធ្វើ​ឲ្យ​ខូច​ដល់​អ្នកដទៃ ហើយ​ឈានទៅដល់​មាន​បញ្ហា​ធ្ង​ន់​ធ្ង​រ​ដល់​សង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រសា​ស​ន៍​របស់លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​តាមរយៈ​ឃ្លី​ប​វីដេអូ ដែល​បាន​ផ្សព្វផ្សាយ នា​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ឥឡូវ​ចាប់ផ្តើម​មាន​បញ្ហា​ក្នុង​កងទ័ព ខ្ញុំ​ប្រាប់ មនោសញ្ចេតនា​មាន​ព្រំដែន អង្គភាព​ខ្លះ​គាត់​យោគយល់​ច្រើនដង​ពេក ឲ្យ​តែមាន​គាត់​យោគយល់ គាត់​បញ្ជូនទៅ​បណ្ដុះបណ្ដាល ទៅ​កន្លែង​អប់រំ​សុខភាព ជា​ហើយ​ត្រឡប់មកវិញ​ប្រើ​ទៀត​”​។ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បើ​យើង​មិនទាន់​តឹង​ទេ យើង​កំពុងតែ​ធ្វើបាប​ពួកគេ​។

បើតាម​លោក ហ៊ុន ម៉ា​ណែ​ត ទី​១, នឹង​ធ្វើបាប​មនុស្ស​ដែល​ប្រើប្រាស់​នោះ ដោយសារ​មាន​មនោសញ្ចេតនា​ច្រើនពេក​។ ទី​២, យើង​កំពុង​ធ្វើបាប​ដល់​ឪពុកម្ដាយ គ្មាន​ឪពុកម្ដាយ​ណា​ដែល​ឲ្យ​កូន​ចូល​ទ័ព​ដើម្បី​ប្រើ​គ្រឿងញៀន គឺ​ដើម្បី​ពង្រឹង​វិន័យ​។ ទី​៣, កំពុងតែ​ធ្វើបាប​ម្ដាយ​ឪពុក​អ្នក​ផ្សេងទៀត មានន័យថា នឹង​នាំអោយ​អ្នកផ្សេង​ផ្សេងៗ​ខូច​បន្ថែមទៀត​។

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា បើ​យើង​មិន​កាត់ផ្ដាច់​ទេ យើង​ចេះតែ​ទុក​នៅ​របៀបនេះ​តទៅទៀត យើង​មិន​ត្រឹមតែ​ធ្វើបាប​មនុស្ស​ម្នាក់​ទេ គឺ​ធ្វើបាប​ពុក​ម្ដាយ​មួយ​គ្រួសារ ឬ​អាចធ្វើ​បាប​ដល់​មនុស្ស​១០​គ្រួសារ​បន្ថែមទៀត​។ លោក​ថា មាន​អ្នកខ្លះ​បែរជា​យល់ថា យើង​ធ្វើបែបនេះ គឺ​ធ្វើបាប​កូន​របស់គាត់​ទៅវិញ តែ​ជា​ការខុស​។

លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា សម្រាប់​អ្នក​ដែល​ចែកចាយ​គ្រឿង​ញៀន គឺ​មិនអាច​អនុគ្រោះ​ទេ​។ លោក​ថា នៅក្នុង​កងទ័ព​មិន​ខុសពី​នៅក្នុង​សង្គម​នោះទេ ការប្រព្រឹត្ត​គ្រឿងញៀន វា​មិន​ត្រឹមតែ​បំផ្លាញ​ខ្លួនឯង​ទេ គឺ​វា​បំផ្លាញ​អ្នកដទៃ បំផ្លាញ​បំផ្លាញ​សង្គម​ថែមទៀត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ នាទី មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ៤៤ នាទី មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម