Connect with us

ព័ត៌មានជាតិ

ផ្លូវលំតាមដងទន្លេមេគង្គ ១ ខ្សែ ធ្លាប់តែពិបាកធ្វើដំណើរ ត្រូវបានជួសជុលដោយផ្លូវបេតុងជំនួសវិញ

បានផុស

នៅ

ផ្លូវលំ​តាម​ដង​ទន្លេមេគង្គ​ ១ ​ខ្សែ​ប្រវែង​ ១៦​ គីឡូម៉ែត្រ ​ធ្លាប់​តែមាន​ភាពលំបាក ក្នុងការ​ធ្វើដំណើរ សម្រាប់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដឹក​កសិផល ទៅកាន់​ទីផ្សារ​ពេលនេះ​ត្រូវបាន​មន្ទីរ​អភិវឌ្ឍន៍​ខេត្តស្ទឹងត្រែង​ បាន​សាងសង់​ផ្លូវ​បេតុង​ជំនួស​វិញ​ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​សយ គា ​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បានដឹង​ឲ្យ​ថា ផ្លូវដែល​កំពុង​សាងសង់​ថ្មី​នេះ​ចេញពី​ចំណុច​ភូមិ​កាំ​ង​មេម៉ាយ​សង្កាត់​ព្រះបាទ ក្រុង​-​ខេត្តស្ទឹងត្រែង​ទៅដល់​ភូមិ​ដំរី​ផុង ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង ត្រូវបាន​សាងសង់​ថ្មី ជា​ផ្លូវ​បេតុង​ជំនួស​ផ្លូវ​គ្រួស​ក្រហម ដើម្បី​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅមក​បាន​ងាយស្រួល និង​បាន​លើកកម្ពស់​សោភ័ណភាព​នៅតាម​តំបន់​នេះ​ផងដែរ ។​

លោ​កអនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​បន្ថែ​មថា លូ​-​ស្ពាន​-​ផ្លូវ​-​តាម​បណ្តោយ​ជួរ​មាត់ទន្លេ​នេះ​ ក្រុមការងារ​បច្ចេកទេស​សាងសង់​និង​ប្រឹងប្រែង​ស្ថាបនា​ឱ្យ​ហើយ​រួចរាល់​ជា​ស្ថាពរ​ទៅតាម​ផែនការ នៅ​ចុងឆ្នាំ ​២០២២​ នេះ។ លោក​បន្តថា ផ្លូវ​មួយ​ខ្សែ​នេះ​ជា​បណ្តាញ​ត​ភ្ជាប់​គ្នា រវាង​ទឹកដី​ក្រុង​ស្ទឹងត្រែង ទៅ​ទីរួមស្រុក​សៀម​បូក ហើយ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ជួរ​មាត់​ទន្លេមេគង្គ និង​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍​ទៅមក ព្រោះ​បាន​សាងសង់​លើក​ឱ្យ​ខ្ពស់​ផុតពី​ទឹក មិនឱ្យ​ទឹក​លិច​នៅ​ខែវស្សា​ទៀត​ទេ​។​

លោក ​ម៉ៅ ឃីម ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កាំ​ង​ដីស​បាន​កត់សំគាល់ថា ការអភិវឌ្ឍន៍​ផ្លូវ​ស្ពាន​មួយ​ខ្សែ​នេះ​ពិតជា​បាន​ឆ្លើយតប​ទៅ​និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ព្រោះ​រាជរដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ ពី​ផ្លូវ​គ្រួស​ក្រហម មក​ស្ថាបនា​ជា​ផ្លូវ​បេតុង​វិញ ព្រោះ​វា​មាន​ភាពរឹងមាំ​ប្រើប្រាស់​បានយូរ​អង្វែង ទោះបីថា​ការ​មក​សាងសង់​មាន​ភាពយឺតយ៉ាវ​មែន តែ​វា​ល្អ​ជាង​ដែល​មិន​បានមក​ធ្វើ​សោះ​។​

លោក​បញ្ជាក់ថា ពេល​ផ្លូវ​នេះ​សាងសង់​ហើយ​និង​មាន​ភាពងាយស្រួល​ឡើងវិញ​ទាំង​សិស្សានុសិស្ស​ទៅ​សាលារៀន កសិករ​ដឹក​កសិផល​ទៅកាន់​ទីផ្សារ​នៅ​ទី​រួម​ខេត្ត ប្រជាពលរដ្ឋ​មាន​ជំងឺ​ឈឺថ្កាត់​ទៅ​មន្ទីរពេទ្យបង្អែក​ក៏បាន​ឆាប់រហ័ស​ផងដែរ​។​

សូមបញ្ជាក់ថា​៖ ផ្លូវ​បេតុង​ថ្មី​នេះ មាន​ទទឹង​ ៥​ ម៉ែត្រ បណ្តោយ​ ១៦​ គីឡូម៉ែត្រ ដាក់លូ​ចំនួន​ ៣២​ កន្លែង លូ​ប្រអប់​ ០៧ ​កន្លែង ស្ពាន​ចំនួន​ ០៩​ កន្លែង ជា​អំណោយ​របស់​រាជរដ្ឋាភិបាល អនុវត្ត គម្រោង សាងសង់​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ សាងសង់​ក្នុងដំណាក់កាល​ទី​ ១ និង​បន្ត​សាងសង់​ត​ភ្ជាប់​ទៅ​ឃុំ​ស្រែ​ក្រសាំង​និង​ឃុំ​អូរ​ម្រះ​ក្នុងស្រុក​សៀម​បូក​នេះ​បន្ថែមទៀត​ ក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង​ជាង​ ១០​ គីឡូម៉ែត្រ​នៅ​ឆ្នាំ ​២០២៣​​ខាងមុខ​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម