ព័ត៌មានជាតិ
មេត្រីពូជ និងកូនត្រី ២ម៉ឺនក្បាល ត្រូវបានលែងនៅត្រពាំងជីត្រេះ ក្នុងស្រុកបូទុមសាគរ
មេត្រីពូជ និងកូនត្រីជាង ២ម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តកោះកុង មន្ទីរកសិកម្ម និងរដ្ឋបាលស្រុកបុទូមសាគរ ព្រលែងទៅក្នុងស្រះត្រពាំងជីត្រេះ ដើម្បីបង្កើនផលស្តុកទុកសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរទៅថ្ងៃមុខ។
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដានេះថា ក្រៅ ពីការព្រលែងមេត្រីពូជ និងកូនត្រី ក៏មានការដាះដុះកូនឈើប្រមាណ ២០០ដើមបន្ថែមតាមសងខាងវិថីសាយ ភូថង ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក។
លោក អ៊ី ម៉េងលាង បន្ថែមក្នុងពិធីទិវាមច្ឆាជាតិ និងរុក្ខទិវា ថ្ងៃទី ១៩ ខែកក្កដា ទៀតថា ទិវាមច្ឆាជាតិ និងរុក្ខទិវា ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រលែងត្រីទៅស្រះត្រពាំង ព្រែកធម្មជាតិ ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ ការពារអភិរក្សគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍធនធានជលផល ធនធានព្រៃឈើប្រកបដោយនិរន្តរភាព សម្រាប់ទុកឲ្យមនុស្សជំនាន់ក្រោយៗ។ ម៉្យាង ក៏ដើម្បីបង្កើនផលស្តុកទុកសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរទៅថ្ងៃមុខផងដែរ។
ការដាំដុះដើមឈើឡើងវិញជាការរួមចំណែកមួយ ដើម្បីថែរក្សាព្រៃឈើដែលកាតព្វកិច្ចប្រជាពលរដ្ឋគ្រប់រូបចាំបាច់ចូលរួម។ ការលែងមេពូជត្រី កូនត្រី ចូលទៅក្នុងស្រះត្រពាំង ព្រែកធម្មជាតិ អាចនឹងបង្កើនផលស្តុកទុក សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
ចំណែកឯលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏លើកឡើងដែរថា ការលែងត្រីពូជ និងកូនត្រី ជាសកម្មភាពស្តារបង្កបង្កើនផលពូជត្រីកាន់តែច្រើនក្នុងបឹង ព្រែក អូរ និងស្រះធម្មជាតិ ទុកសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារប្រចាំថ្ងៃ និងទៅអនាគត។
លោកស្រីអភិបាលខេត្តកោះកុង ស្នើសុំដល់ប្រជាពលរដ្ឋ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ មេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលជាហេតុធ្វើឲ្យបាត់បង់ធនធានជលផល និងបញ្ឈប់រាល់សកម្មភាពកាប់រុករាន ឬហ៊ុមព័ទ្ធទន្រ្ទានយកដីព្រៃលិចទឹកជាកម្មសិទ្ធិ។ ដីព្រៃលិចទឹក មានសារៈប្រយោជន៍ដល់ការទប់ស្កាត់ប្រែប្រួលអាកាសធាតុ ព្រមទាំងជាជម្រកត្រីសត្វគ្រប់ប្រភេទពងកូនរស់នៅបាន។
អាជ្ញាធរខេត្តកោះកុង បានពន្យល់ទៀតថា ប្រសិនបើប្រជាពលរដ្ឋបន្តប្រព្រឹត្តខុសឆ្គងបែបនេះ ងាយប្រឈមនឹងការទាក់ទណ្ឌតាមច្បាប់ជាធរមាន ហើយថែមទាំងធ្វើឲ្យទិន្នផលនេសាទវិនាសហិនហោច។ ដោយឡែកការចិញ្ចឹមគោរក្របី ត្រូវបានចំណងឲ្យត្រឹមត្រូវ ចៀសវាងព្រលែងពាសវាលពាសកាលបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងងាយឆ្លងជំងឺផ្សេងៗពេលរដូវវស្សា ធ្វើឲ្យខូចខាតសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលកំពុងបង្កបង្កើនផល៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន