Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជូនដំណឹងផ្អាកការធ្វើដំណើរទៅតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ដោយសារទំនប់ចាក់ទឹម ត្រូវបាក់ដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

ទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានជំនន់ទឹកភ្លៀងជន់លិចបាក់អស់ប្រវែង៥០ម៉ែត្រ កាលពីយប់ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ ករណីនេះត្រូវកាត់ផ្ដាច់ផ្លូវធ្វើដំណើរចូលតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលមួយរយៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះ បានឲ្យដឹងថា ដោយសារកោលពីថ្ងៃទី១៩ ម្សិលមិញភ្លៀងបានធ្លាក់ពេញមួយថ្ងៃមួយយប់ទើបបង្កឲ្យទំនប់ចាក់ទឹម ត្រូវជន់បាក់អស់ប្រវែងប្រមាណ ៥០ម៉ែត្រ នៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដានេះ ។ ករណីបាក់ទំនប់នេះបានធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋមួយខ្នងផ្ទះនៅខាង​ក្រោមទំនប់ផងដែរ ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។

ទាក់ទងនឹងករណីនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះ បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា ទំនប់ចាក់ទឹមពិតជាត្រូវជំនន់ទឹកភ្លៀងជន់បាត់អស់៥០ ម៉ែត្រពិតមែន នៅយប់មិញនេះដោយសារតែធ្លាក់ភ្លៀងពេញមួយថ្ងៃមួយយប់ និងបាក់ដីផ្លូវក្បាលស្ពានថ្ម១ កន្លែងផងដែរ ។ ជាមួយគ្នានេះដែរខាងមន្ទីរធនធានទឹកកន្លងមកក៏កំពុងកសាងទំនប់ទ្វារទឹកនេះផងដែរ ។ ដូច្នេះការបាក់ទំនប់នេះយើងនឹងបន្តជួសជុលឲ្យបានរឹងមាំជាងមុនព្រោះទំនប់នេះជំនាន់ប៉ុលពតធ្វើពុំមានគ្រឹះរឹងមាំតាមលក្ខណះបច្ចេកទេសនោះទេ។

អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកទេសចរចំពោះការធ្វើដំណើរទៅលេងតំបន់ទឹកទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ក្នុងភូមិកោះខ្ទុម និងភូមិចំការម៉ុច ត្រូវផ្អាកមួយរយៈដើម្បីឱ្យមន្ត្រីជំនាញជួសជុលផ្លូវទំនប់ដែលដាច់ខាងលើនេះ ពេលធ្វើរួចរាល់ទើបយើងអាចទៅលេងតំបន់ទឹកធ្លាក់ថ្មក្រាលបានបន្តទៀត ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម