ព័ត៌មានជាតិ
និយោជកគាំទ្រការបង់វិភាគទាន ២ភាគរយ តែស្នើឲ្យកម្មករខំធ្វើការដើម្បីលើកកម្ពស់ផលិតភាពការងារបន្ថែម
និយោជកសហគ្រាស-រោងចក្រ បានស្នើឲ្យកម្មករ-និយោជិតខិតខំធ្វើការ ដើម្បីលើកកម្ពស់ផលិតភាពការងារបន្ថែម និងទទួលបានប្រាក់ចំណូលកើនឡើង ហើយយកប្រាក់ចំណូលទាំងនោះ ទៅបង់វិភាគទាន២ភាគរយ សម្រាប់អនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែតុលា ឆ្នាំ ២០២២ខាងមុខ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/photo_2022-07-19_14-36-16-768x1024.jpg)
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលរួមពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន កាលពីថ្ងៃទី ១៩ ខែកក្កដា នៅសណ្ឋាគារហ្គាឌិនស៊ីធី លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា ការអនុវត្តរបបសោធននេះ គឺជាការវិវត្តន៍មួយជំហានថ្មីមួយទៀត នៃការអនុវត្តផ្នែកបេឡាជាតិសន្តិសុខសង្គម។
លោកបានបន្តថា «យើងដឹងស្រាប់ហើយលើកមុន យើងមានតែរបបហានិភ័យការងារ បន្ទាប់មកទៀតយើងមានរបបថែទាំសុខភាព ឥឡូវនេះយើងបានដើរមួយជំហានទៀត ដែលបង្ហាញពីការវិវត្តន៍មួយជំហានទៀត នៃវិស័យសន្តិសុខសង្គមរបស់យើង»។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/23-1.jpg)
លោកបានបន្តទៀតថា «ជាការពិតហើយការអនុវត្តរបបនេះនិយោជក ត្រូវទទួលបន្ទុកបង់វិភាគទានបន្ថែម។ ជាធម្មតាទេជាបន្ទុកផ្នែកហិរញ្ញវត្ថុ ទៅលើនិយោជកយើងហើយ។ ប៉ុន្តែយើងទទួលស្គាល់ថា ច្បាប់នេះបានដាក់ចេញយូរដែរហើយ ប៉ុន្តែត្រូវបានពន្យាពេលដោយសារស្ថានភាពសេដ្ឋកិច្ច រងការប៉ះពាល់ដែលបណ្តាលវិបត្តិជំងឺកូវីដ-១៩។ អីចឹងនៅពេលនេះដល់ពេល ដែលត្រូវអនុវត្តហើយ ទោះបីជាយ៉ាងណាក៏ដោយយើងនឹងព្យាយាម អនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល»។
យ៉ាងណាក៏ដោយ លោកបានបន្ថែមថា «គ្រាន់តែថាវាមានបញ្ហាបន្តិចគ្រាន់ថា យើងចាប់ផ្តើមអនុវត្តនៅពេលវិបត្តិនៅមិនទាន់បានបញ្ចប់ទី ១ វិបត្តិកូវីដ-១៩ មិនទាន់បានចប់ទី ២ វិបត្តិសាកលផ្សេងៗទៀត ដែលបានប៉ះពាល់ដូចជាវិបត្តិសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនជាដើម ធ្វើឲ្យមានបញ្ហាសេដ្ឋកិច្ចសកលយើងមានការព្រួយបារម្ភ ខ្លាចប៉ះពាល់ដល់លទ្ធភាព នៃការនាំចេញរបស់យើងពិសេសសម្រាប់សវិស័យនាំចេញ អាចជាបញ្ហាតែទោះបីជាវាជាបញ្ហាប្រឈម តែយើងត្រូវជម្នះឲ្យបាន»។
ជាមួយគ្នានេះដែរ លោកបានស្នើឲ្យរាជរដ្ឋាភិបាល ត្រូវធ្វើកំណែទម្រង់សេវាសាធារណៈ និងផ្តល់សេវាសាធារណៈឲ្យបានល្អបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជនមានលក្ខណៈងាយស្រួលក្នុងការប្រកបធុរកិច្ច និងការវិនិយោគ ដើម្បីធានានូវភាពប្រកួតប្រជែងនាំចេញទៅទីផ្សារអន្តរជាតិ និងប្រកួតប្រជែងថ្នាក់ជាតិបាន។
លោក កាំង ម៉ូនីកា បានឲ្យដឹងទៀតថា «អីចឹងនៅពេលនិរន្តភាព អាចប្រកួតប្រជែងបានវាជួយសម្រាលបន្ទុកនៃការចំណាយរបស់យើង និងសូមឲ្យបងប្អូនកម្មករនិយោជិត ព្យាយាមសហការជាមួយនិយោជក ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ផលិតភាពការងារ ពីព្រោះមានតែផលិតភាពការងារទេ ដែលអាចជួយធ្វើឲ្យកម្រិតនៃប្រាក់ចំណូល របស់សហគ្រាស-រោងចក្រកើនឡើង ដើម្បីយកប្រាក់ចំណូលទាំងនោះ មកជួយទប់ការចំណាយបន្ថែមដល់កម្មករ ចាប់ពីខែតុលានេះទៅ»។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប.ស.ស មានប្រសាសន៍ដែរថា ក្រសួងការងារ បានប្រកាសដាក់ឲ្យអនុវត្តរបបផ្នែកសោធននេះ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។ ប៉ុន្តែដោយសារតែរបបនេះថ្មី ក៏ពន្យាលពេល ៩០ថ្ងៃ ចាប់ពីខែកក្កដានេះ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០២២ មុននឹងអនុវត្តរបបនេះជាផ្លូវការ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ហើយកម្មករ-និយោជិត និងនិយោជក ត្រូវចាប់ផ្តើមបង់វិភាគទាន ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២តទៅ។
គួរបញ្ជាក់ថា របបផ្នែសោធននេះ តម្រូវឲ្យបង់ចំនួន ៤ភាគរយ។ ក្នុងនោះកម្មករ-និយោជិតបង់ ២ភាគរយនៃប្រាក់ឈ្មួល និងនិយោជកបង់ ២ភាគរយ។ ប៉ុន្តែកម្មករទទួលបាន ៤ភាគពេញស្មើនឹង ១០០ភាគរយ ពេលដល់អាយុចូលនិវត្តន៍ ៦០ឆ្នាំ៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក