ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង សម្រេចបង្កើតក្រុមការងារដោះស្រាយសំណើរបស់មហាជនក្នុង Facebook
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន ដែលបានលើកឡើងនៅក្នុង Facebook Page ដែលក្នុងនោះមានអនុរដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ជាប្រធាន។ នេះបើយោងតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មានយើងទទួលបាន នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២នេះ។

បើតាមសេចក្តីសម្រេចនោះ ក្រុមការងារនេះដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង ជាប្រធាន, នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ ជាអនុប្រធាន និងឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន និងមានអនុប្រធាន និងសមាជិកសរុបចំនួន ២៣រូបទៀត។
ក្រុមការងារនេះ មានភារកិច្ច៖ ទទួលគ្រប់គ្រងការងារបច្ចេកទេស នៃទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង, ផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក វេបសាយ កម្មវិធីលើទូរស័ព្ទដៃ និងបណ្ដាញអនឡាញ) នូវរាល់សកម្មភាពការងាររបស់សម្ដេចក្រឡាហោម ក្នុងបេសកម្មបម្រើប្រទេសជាតិ និងប្រជាជន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, ដកស្រង់សំណើសំណូមពរ និងមតិយោបល់របស់មហាជន ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃក្នុង Facebook ដើម្បីគោរពជូនសម្ដេចក្រឡាហោមជ្រាប និងពិនិត្យផ្ដល់មតិ, បញ្ជូនឯកសារតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ទៅបណ្ដាអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ដើម្បីពិនិត្យ និងដោះស្រាយតាមសមត្ថកិច្ច ហើយឆ្លើយតប នៃការដោះស្រាយទៅម្ចាស់គណនីវិញ តាមគោលការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម