ព័ត៌មានជាតិ
លោក កាំង ម៉ូនីកា ៖ ការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៣ គឺឈរលើលក្ខណៈវិនិច្ឆ័យតាមបែបវិទ្យាសាស្ត្រ
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣ខាងមុខនេះ គឺឈទៅលើគោលការណ៍លក្ខណៈវិនិច្ឆ័យតាមបែបវិទ្យាសាស្ត្រ ដែលទទួលស្គាល់ជាផ្លូវការ ដោយយន្តការត្រីភាគីប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលរួមពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន កាលពីថ្ងៃទី ១៩ ខែកក្កដា នៅសណ្ឋាគារហ្គាឌិនស៊ីធី លោក កាំង ម៉ូនីកា បានបន្តថា « ការចចារប្រាក់ឈ្នួលនេះ យើងមានលក្ខណៈវិនិច្ឆ័យតាមបែបវិទ្យាសាស្ត្រ យកមកធ្វើជាមូលដ្ឋានសម្រាប់ធ្វើការសម្រេចរបស់យើង។ អីចឹងយើងនឹងពិចារណាឲ្យកាន់តែមានលក្ខណៈសុក្រឹត្យ ហើយប្រុងប្រយ័ត្នទៅលើលក្ខណៈវិនិច្ឆ័យទាំងឡាយ សម្រាប់យើងយកមកសម្រេចកំណត់ប្រាក់ឈ្មួលអប្បបរមាថ្មី សម្រាប់កម្មករនិយោជិតឆ្នាំ ២០២៣ បើទោះបីជាឆ្នាំ ២០២៣ ការចំណាយបន្ថែមជាបន្ទុករបស់និយោជកមានពីរធំៗ គឺផ្នែកសោធន និងប្រាក់ឈ្មួលអប្បបរមានថ្មីក្តី»។
យ៉ាងណាក៏ដោយលោក កាំង ម៉ូនីកា មិនបានបញ្ជា់ថាតើប្រាក់ឈ្មួលឆ្នាំ ២០២៣នេះ មានការកើនឡើង ឬយ៉ាងណានោះទេ វាអាស្រ័យទៅលើលក្ខណៈវិនិច្ឆ័យតាមបែបវិទ្យាសាស្ត្រ ពោលគឺពឹងផ្អែកតួលេខផ្លូវការរបស់រាជរដ្ឋាភិបាល យកធ្វើជាមូលដ្ឋានមានន័យថា បើលក្ខណៈវិនិច្ឆ័យបង្ហាញទៅបែបណានេះ យើងត្រូវតែដើរតាមតូលេខ ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រនោះ។
ចំពោះការទាមទារប្រាក់ឈ្មួលដល់ទៅ ២០ដុល្លារ របស់សហជីពមួយចំនួនលោក កាំង ម៉ូនីកា បានបញ្ជាក់ថា «វាមិនមានអ្វីចម្លែកទេ ព្រោះស្ទើរតែរាល់ឆ្នាំទៅហើយ នៅពេលដែលមានការចចារប្រាក់ឈ្នួលគាត់តែតែលើកឡើងបែបនេះ ទៅតាមការគណនារបស់គាត់មួយបែបទៅ។ ប៉ុន្តែពេលចចារគឺមានតែយកលក្ខណៈវិនិច្ឆ័យតាមបែបវិទ្យាសាស្ត្រ យកមកធ្វើជាមូលដ្ឋានយើងអត់ប្រើអារម្មណ៍យើងអត់ទៅយករូបមន្តណា ដែលមិនមានការទទួលស្គាល់ជាផ្លូវការ ដោយយន្តការត្រីភាគីនោះទេ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតសម្រាប់ឆ្នាំ ២០២៣ខាងមុខនេះ រំពឹងថា នឹងបន្តកើនឡើងជាងឆ្នាំ ២០២២នេះដែលមានចំនួន ១៩៤ដុល្លារអាមេរិកក្នុង ១ខែ។

លោក អាត់ ធន់ បានបន្តថា ការដែលប្រាក់ឈ្មួកម្មករ ត្រូវបានដំឡើងបន្ថែមទៀតនេះ ដោយសារតែវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីចុងឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២២នេះ បន្ទាប់ពីរងផលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ-១៩រួចមក។
យ៉ាងណាក៏ដោយលោកក៏មិនដឹងថា ឆ្នាំ ២០២៣ ប្រាក់ឈ្មួលកម្មករនឹងត្រូវដំឡើងប៉ុន្មាននោះទេដោយបច្ចុប្បន្ននេះ ក្រុមការងារសហជីពកំពុងធ្វើការស្រាវជ្រាវ អំពីតម្រូវការរស់នៅរបស់កម្មករ-និយោជិតបន្ថែមទៀត ដើម្បីបានទិន្នន័យថ្មីៗសម្រាប់ដាក់សំណើប្រាក់ឈ្មួលថ្មី មុននឹងដាក់សំណើរទៅរដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ