ព័ត៌មានជាតិ
កម្ពុជា សហការជាមួយADB បង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋានបណ្ដុះបណ្ដាលមន្រ្តីថ្នាក់ក្រោមជាតិ
កម្ពុជា កំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB ) ដើម្បីបង្កើតនិងរៀបចំសាលាជាតិរដ្ឋបាលមូលដ្ឋាន បណ្ដុះបណ្ដាលមន្រ្តីថ្នាក់ក្រោមជាតិ ក្នុងដំណើរលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នេះបើតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងជំនួបជាមួយលោក KADA Hiroyuki អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុនកាលពីរសៀលថ្ងៃទី១៩កក្កដា។
សម្ដេចក្រឡាហោមសខេងសង្ឃឹមថា រដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តគាំទ្រដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោមបានរំលឹកថា ការបោះឆ្នោតលើកទី១ និងលើកទី២ រដ្ឋាភិបាលជប៉ុនបានចូលរួមគាំទ្រថវិកា ៣លានដុល្លារដល់កម្ពុជា ហើយបន្ទាប់មកកម្ពុជាក៏បានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ចំនួន ៥ដងរួចមកហើយ ខណៈការផ្ទេរអំណាចទៅថ្នាក់មូលដ្ឋានត្រូវបានធ្វើឡើងស្របគ្នាផងដែរ។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន លោក KADA Hiroyuki បានលើកឡើងអំពីវិស័យយុត្តិធម៌ ដែលក្រសួងយុត្តិធម៌ជប៉ុន កំពុងរៀបចំកិច្ចប្រជុំមួយ ហៅថា «កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ជប៉ុន-អាស៊ាន» ដែលកម្មវិធីនេះគ្រោងធ្វើឡើងនៅឆ្នាំ២០២៣ ខាងមុខ ហើយនេះជាលើកទី១ ដែលអាស៊ានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ ជាមួយប្រទេសក្រៅពីរង្វង់អាស៊ាន។ លោកបានបន្តទៀតថា ការចែករំលែកតម្លៃជាសកល ដូចជា និតិរដ្ឋ និងសិទ្ធិមនុស្ស គឺមានសារៈសំខាន់សម្រាប់សហគមន៍អន្ដរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ នៃការចែករំលែកគុណតម្លៃជាសកលនេះ។ លោកបានបន្ដថា កិច្ចប្រជុំនេះ ត្រូវការធាតុចូលជាច្រើនពីបណ្ដាប្រទេសនានាក្នុងអាស៊ាន រួមទាំងកម្ពុជា ក៏ដូចជាមានការគាំទ្រពីប្រទេសកម្ពុជាផងដែរ។
ចំពោះវិស័យពន្ធនាគារ លោក KADA Hiroyuki បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងប្រព្រឹត្តិចំពោះជនល្មើស ហៅកាត់ថា (UNAFEI) ដែលសហការជាមួយអង្គការ UNODC កំពុងរៀបចំសិក្ខាសាលាមួយនៅប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ និងការផ្លាស់ប្ដូរធនធាន ការកសាងបណ្ដាញក្នុងវិស័យច្បាប់ និងយុត្តិធម៌។
នៅដើមឆ្នាំ២០២២ ក្រសួងយុត្តិធម៌ជប៉ុន បានរៀបចំវេទិកាមួយហៅថា «វេទិកាអន្ដោប្រវេសន៍តូក្យូ» ដោយមានការចូលរួមផ្លាស់ប្ដូរព័ត៌មានពីស្ថាប័នពាក់ព័ន្ធផ្សេងៗ នៅក្នុងបណ្ដាប្រទេសអន្ដរជាតិ។ វេទិកានេះ គ្រោងរៀបចំធ្វើឡើងជាលើកទី២ នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
សម្ដេចក្រឡាហោម ស ខេង ក៏សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យច្បាប់កាន់តែមានការរីកចម្រើនទៅមុខទៀត។
ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការវិស័យច្បាប់ និងយុត្តិធម៌ សម្ដេចក្រឡាហោម ក៏សម្ដែងការគាំទ្រ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីយុត្តិធម៌ជប៉ុន-អាស៊ាន។ សម្ដេច មានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អសម្រាប់អាស៊ានផ្លាស់ប្ដូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិស័យអនុវត្តច្បាប់ វិស័យយុត្តិធម៌ វិស័យពន្ធនាគារ និងវិស័យអន្ដោប្រវេសន៍ផងដែរ។ សម្ដេចក្រឡាហោម បានលើកឡើងថា បច្ចុប្បន្នការងារពន្ធនាគារនេះគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌។
បើតាមសម្ដេចក្រឡាហោម «កម្ពុជាកំពុងតែមានការប្រឈមមួយ គឺការចង្អៀតណែនក្នុងពន្ធនាគារ» ដែលកន្លងមករាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការផ្សេងៗ ក្នុងនោះរួមមាន៖ ទី១-បន្ធូរបន្ថយទោស ដែលរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការពិនិត្យ និងលើកលែងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យជាតិផ្សេងៗ ,ទី២-ការអនុវត្តទោស នៅក្នុងសហគមន៍ និងទី៣-និងការដោះលែងដោយមានលក្ខខណ្ឌ៕ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ