ព័ត៌មានជាតិ
មន្ត្រីក្រសួងសង្គមកិច្ច ជំរុញឲ្យមានការរួមគ្នាបន្ថែមទៀតដើម្បីការពារ និងបញ្ឈប់អំពីករណីហិង្សាលើកុមារ
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យអង្គភាពពាក់ព័ន្ធ មានការរួមគ្នាបន្ថែមទៀតដើម្បីការពារ និងបញ្ឈប់អំពីករណីហិង្សាលើកុមារ។ លោក តូច ចាន់នី បានជំរុញបែបនេះ ខណៈចុះទស្សនៈកិច្ចការអនុវត្តគម្រោងកម្មវិធីរបស់អង្គការតំណក់ទឹក ដែលមានអាសយដ្ឋាននៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានចុះពិនិត្យមើលករណីហិង្សាលើកុមារចំនួន ២ករណី នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ ដែលទទួលបានការគាំទ្រពីអង្គការតំណក់ទឹក។

លោក តូច ចាន់នី បានថ្លែងថា ដោយមានការអនុញ្ញាតពីលោករដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារួចមក លោកបានដឹកនាំមន្ត្រីជំនាញព័ន្ធព័ន្ធ អមដំណើរដោយលោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ និងក្រុមការងារ បានចុះទស្សនៈកិច្ចការអនុវត្តគម្រោងកម្មវិធីរបស់អង្គការតំណក់ទឹក ដែលមានអាសយដ្ឋាននៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានចុះពិនិត្យមើលករណីហិង្សាលើកុមារចំនួន ២ករណី ដែលទទួលបានការគាំទ្រពីអង្គការតំណក់ទឹកផងដែរ។ លោកបានជំរុញឲ្យមានការរួមគ្នាបន្ថែមទៀត ដើម្បីការពារ និងបញ្ឈប់អំពីករណីហិង្សាលើកុមារនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា អង្គការតំណក់ទឹក មានកម្មវិធីអប់រំសិក្សា ជូនដល់កុមារពីថ្នាក់ទី ១ ដល់ទី ៦ ដោយមានបន្ថែមថ្នាក់ ភាសាអង់គ្លេស ថ្នាក់កុំព្យូទ័រ និងថ្នាក់កាត់ដេរផងដែរ៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច