Connect with us

ព័ត៌មានជាតិ

ជនអន្តោប្រវេសន៍​បរទេស​មានវត្តមាន​នៅកម្ពុជា​ប្រមាណ៩ម៉ឺននាក់

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សព្វថ្ងៃជនអន្តោប្រវេសន៍បរទេសកំពុងមានវត្តមាននៅកម្ពុជាប្រមាណ៩ម៉ឺននាក់ ហើយពេលនេះដែរ រាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងការងារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលជួបសម្តែងការគួរសមជាមួយលោក កា ដា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ នៅក្នុងកិច្ចពិភាក្សាមួយ។

នៅក្នុងឱកាសនោះដែរលោក កា ដា មានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោម ពីការរៀបចំវេទិកាអន្តោប្រវេសន៍​តូក្យូ របស់ក្រសួងយុត្តិធម៌ជប៉ុន ដែលក្នុងនោះមានការចូលរួមផ្លាស់ប្ដូរព័ត៌មានពីបណ្ដាប្រទេសអន្តរជាតិនានា។ ហើយដើម្បីជាការឆ្លើយតបសម្តេចក្រឡាហោមក៏បានមានប្រសាសន៍បញ្ជាក់ប្រាប់ទៅដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ជប៉ុនថា ពាក់ព័ន្ធទៅនឹងការងារក្នុងវិស័យអន្តោប្រវេសន៍ ដំបូងឡើយការងារមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការនគរបាលជាតិ ប៉ុន្តែដោយសារតែការងារមួយនេះកាន់តែរីកធំទៅ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេស។

គួរបញ្ជាក់ផងថា វត្តមានជនអន្តោប្រវេសន៍គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ មានវត្តមានជនបរទេស សរុបប្រមាណ ១៧ម៉ឺននាក់ ស្រីប្រហែល ២ពាន់នាក់ ស្មើនឹង ១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជារួចទៅហើយ ក្រោយរកឃើញថា ចូលមកធ្វើការនិងរស់នៅដោយខុសច្បាប់នៅកម្ពុជា៕

អត្ថបទ៖ ឌឿន ចាន់ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម