ព័ត៌មានជាតិ
ផ្ទៃដីចំការមីន២៥ហិកតាក្នុងឃុំប៉ោយចារត្រូវបានស៊ីម៉ាក់បោសសំអាតបាន៨២%
អនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស៊ីម៉ាក់បានសម្រេចបោសសំអាតគ្រាប់មីនបាន៨២% លើផ្ទៃដី ២៥ហិកតានៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យគិតចាប់ពីថ្ងៃទី ៤ ខែកក្កដា២០២២ ដល់ថ្ងៃទី២០កក្កដា២០២២ទៅតាមផែនការកំណត់រយៈពេលមួយខែរបស់លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់។ នេះបើតាមការឱ្យដឹងពីលោក ចាន់ ដារ៉ុម អនុប្រធានកងឯកភាពកំចាត់មីនទទួលបន្ទុកប្រតិបត្តិការនៅទីវាលនៃតំបន់ប៉ោយចារ។

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ជាឱ្យដោះមីនឱ្យអស់ហើយប្រកាសជាតំបន់គ្មានគ្រាប់មីននៅចុងឆ្នាំ២០២២ សម្រាប់ឃុំប៉ោយចារត្រូវធ្វើឱ្យបានទោះក្នុងតម្លៃណាក៏ដោយក្នុងក្នុងឱកាសដែលសម្តេចអញ្ជើញព្រលែងកូនត្រីក្នុងទិវាមច្ឆាជាតិនៅស្រុកភ្នំស្រុករហូតដល់ថ្ងៃទី ៤ កក្កដា២០២២។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនស៊ីម៉ាក់បានអញ្ចើញជួបសំណោះសំណាលជាមួយកម្លាំងប្រតិបត្តិការរបស់កងឯកភាពកំចាត់មីនទី១ទិសបន្ទាយមានជ័យនិងបើកការដ្ឋានបោសសំអាតមីននៅវត្តកូនខ្លែងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យដោយប្រកាសបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យអស់ក្នុងរយះពេលមួយខែ។

ផ្ទៃដីដែលត្រូវបោសសំអាតមី និងយុទ្ធភ័ណមិនទាន់ផ្ទុះនៅឃុំប៉ោយចារគឺមានចំការមីន៨ស្មើរ២៥ហិកតាប្រើប្រាសកម្លាំងស៊ីម៉ាក់ចែកជាពីរក្រុម។
ដូចអ្វីដែលគ្រោងទុកចាប់ពីបើការបោសសំអាតមីនពីថ្ងៃទី ៤កក្ដដា ២០២២ដល់ថ្ងៃទី២០កក្កដា២០២២នេះស៊ីម៉ាក់បានបោសសំអាតមីនបានដល់ទៅ៨២%ស្មើ២០ហិកតានៅសល់តែ៥ហិកតាទៀតទេដែលស៊ីម៉ាក់កំពុងបន្តដោះឱ្យហើយតាមផែនការ៕

អត្ថបទ៖ ពៅ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?