Connect with us

ព័ត៌មានជាតិ

អង្គការទស្សនៈពិភពលោក​ជំរុញឱ្យសារព័ត៌មាន​ចូលរួមផ្សព្វផ្សាយ​ផ្លាស់ប្ដូរឥរិយា​បថមនុស្ស​ប្រព្រឹត្ត​អំពើហិង្សាលើកុមារ

បានផុស

នៅ

​លោក ឡេង វីរៈ នាយកប្រតិបត្តិ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានថ្លែងថា តួនាទីសាព័ត៌មានមានសារសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយក្នុងការផ្លាស់ប្ដូរឥរិយាបទមនុស្ស​ នៅក្នុងសង្គមចំពោះការប្រព្រឹត្តអំពើហិង្សារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ឡេង វីរៈ បានធ្វើឡើងក្នុងសិក្ខាសា​លាមួយរៀបចំដោយអង្គការទស្សនភពិលោក ស្ដីពី តួនាទីរបស់អ្នកសាព័ត៌មានក្នុងការបង្ការ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជានៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២។

លោកបន្តថា ព័ត៌មានធ្វើឱ្យយើង​យកមកត្រិះរិះពិចារណា ថ្លឹងថ្លែងហើយធ្វើការសម្រេចចិត្ត​ប្រសិន​បើព័ត៌មាននោះល្អត្រឹមត្រូវ ធ្វើឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ។

កិច្ចការពារពារកុមារ​ទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ ​ទាំងផ្ទាល់ទាំង​ប្រយោល​ទាំងលក្ខណៈជាបុគ្គល និងលក្ខណៈជាប្រព័ន្ធ គឺតួនាទីអ្នកសារព័ត៌មាន​មានសារសំខាន់ ដែលមិនអាចខ្វះបាន។

លោក ឡេង វីរៈ បញ្ជាក់ថា នៅពេលដែលបងប្អូនបានចូលរួមចែករំលែក សិល្បៈបង្កប់អត្ថន័យ​ដែលធ្វើឱ្យ​ពាក្យ​ឃ្លាទាំងអស់នោះ ចាក់ជ្រៅដល់បេះដូង​ធ្វើឱ្យឥរិយាបថរបស់មនុស្សមានការផ្លាស់​ប្ដូរមនុស្សដែលពិបាកផ្លាស់ប្ដូរប្រើពេលយូរឆ្នាំ ប៉ុន្តែគាត់ផ្លាស់ប្ដូរដោយសារឃើញ​ពាក្យមួយឃ្លា​នៅ​លើសារព័ត៌មាន​ចេញអំពីទឹកចិត្តបង្កប់ដោយព្រលឹង។

របាយការណ៍សិក្សាអង្កេតប្រជាសាស្ត្រ និងសុខភាព CDHS ២០២១-២២ របស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា កុមារ ៦៦ ភាគរយ នៃកុមារដែលមានអាយុ ចាប់ពី ១-១៤ ទទួលរងការប្រៀនប្រដៅដាក់ពិន័យក្នុងគ្រួសារ។ ក្នុងនោះ កុមារ ៥៩ ភាគរយទទួលរងការផ្លូវចិត្ត និង៤៣ ភាគរយ ទទួលរងការពន័យលើផ្លូវកាយ។

លោក ឆាយ វាសនា ប្រធានកម្មវិធីកិច្ចការពារកុមារ នៃអង្គការទស្សនៈពិភពលោក បានឱ្យដឹងថា ការដាក់ទណ្ឌកម្មលើរាងកាយលើកុមារ បង្ករផលប៉ះពាល់អវិជ្ជមានដល់សុខភាព ស្មារតី និងការអភិវឌ្ឍរបស់កុមារ។ ការដាក់ទណ្ឌកម្ម ទោះធ្ងន់ ឬស្រាល មានហានិភ័យនៃការកើនឡើង។ តាមការសិក្សា ឪពុកម្ដាយបានប្រើការដាក់ទណ្ឌកម្មលើរាងការយ មានហានិភ័យខ្ពស់ នៃការប្រព្រឹត្តអំពើហិង្សាធ្ងន់ធ្ងរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម