ព័ត៌មានជាតិ
សណ្ឋាគារ HÔTEL KVL នឹងបើកដំណើរការនៅខែសីហាខាងមុខនេះ៖ គម្រោងថ្មីចុងក្រោយបំផុតរបស់ Vattanac Group ពាំនាំមកនូវជីវិតថ្មីមកកាន់មាត់ទន្លេនៃរាជធានីភ្នំពេញ
រាជធានីភ្នំពេញ សណ្ឋាគារ Hôtel KVL នឹងបើកដំណើរការទទួលភ្ញៀវនាខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅទីតាំងសំខាន់បំផុត តាមបណ្ដោយវិថីស៊ីសុវត្ថិ និងជាគម្រោងបន្ថែមដែលមានការទន្ទឹងរង់ចាំជាយូរនៃគម្រោងរបស់ Vattanac Group។ បាវចនារបស់សណ្ឋាគារ គឺ “រចនាឡើងដើម្បីភ្ជាប់ទំនាក់ទំនង” ដោយបំពេញគ្រប់តម្រូវការទាំងអស់របស់អ្នកដំណើរសម័យថ្មី នៅក្នុងបរិយាកាសសណ្ឋាគារលក្ខណៈសហសម័យ ទំនើបទាន់សម័យ និងមុខងារដំណើរការគ្រប់បែបយ៉ាង។

ដោយមានទីតាំងស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលជាទីតាំងប្រវត្តិសាស្ត្រមានចម្ងាយរំលងតែមួយផ្លូវពីព្រះបរមរាជវាំង និងសារមន្ទីរជាតិ ព្រមទាំងបែរមុខទៅរកទីប្រសព្វនៃទន្លេសាប និងទន្លេមេគង្គ អគារទើបសាងសង់ថ្មីដ៏គួរឱ្យទាក់ទាញនេះ ផ្ដល់នូវអារម្មណ៍មិនដែលធ្លាប់មានពីមុនមកអំពីរចនាបថស្ថាបត្យកម្មទំនើបមកក្នុងតំបន់។ សណ្ឋាគារនេះមានកម្ពស់ប្រាំពីរជាន់ សាងសង់ឡើងដោយមានហ៊ុមព័ទ្ធទៅដោយដំបូលពន្លឺព្រះអាទិត្យស្អាតប្លែកជាមួយនឹងអាងទឹកជះពន្លឺធម្មជាតិចូលមកពេញបរិវេណទីធ្លារួម។ សណ្ឋាគារមាន ៧៦ បន្ទប់ បែងចែកជា ៥ ប្រភេទ មានចាប់ពីបន្ទប់ Atrium ដ៏កក់ក្ដៅ និងផាសុកភាព រហូតដល់បន្ទប់ KVL Suites ធំទូលាយ ដែលផ្ដល់នូវទេសភាព
ទីក្រុង និងទន្លេស្រស់ល្អផ្ដាច់គេ។ គ្រប់បន្ទប់ទាំងអស់ គឺសុទ្ធតែបំពាក់ជាមួយនឹងគ្រឿងសង្ហារិម នឹងគ្រឿងតុបតែងអ៊ីតាលីបែបទំនើប ហើយបន្ទប់ទឹកគឺមានបំពាក់ជាមួយនូវក្បាលផ្កាឈូកងូតទឹកដូចទឹកភ្លៀងផងដែរ។
អាហារ និងភេសជ្ជៈនៅសណ្ឋាគារ Hôtel KVL ធ្វើឱ្យអ្នកចូលចិត្តសាកល្បងអាហារថ្មីៗនៅទីក្រុងភ្នំពេញទន្ទឹងរង់ចាំ។ ភោជនីយដ្ឋានប្រចាំសណ្ឋាគារ គឺភោជនីយដ្ឋាន El Tapas នឹងបម្រើជូននូវអាហារអេស្ប៉ាញទំនើប ស្រាក្រហមល្បីៗ និងស្រាក្រឡុកធ្វើឡើងផ្ទាល់ដៃនៅក្នុងបរិយាកាសបន្ទប់ក្រោមដីមានលក្ខណៈរស់រវើក។ មេចុងភៅ លោក Mario Yufera បាននាំយកបទនូវពិសោធន៍រយៈពេលដប់ឆ្នាំរបស់លោកនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី រួមទាំងបទពិសោធន៍នៅភោជនីយដ្ឋាន Restaurant Breda នៅអាំស្ទែដាំ និងសណ្ឋាគារ Rosewood Hotel នៅរដ្ឋធានីយ៉ាំងហ្គូនផងដែរ។ ដោយមានស្រុកកំណើតនៅទីក្រុងអាលីកាន់តេ ភាគខាងកើតប្រទេសអេស្ប៉ាញ លោកបានបង្កើតបញ្ជីមុខម្ហូបដែលបង្ហាញឱ្យឃើញអំពីការស្រឡាញ់ចូលចិត្តម្ហូបអាហារនៅទឹកដីកំណើតរបស់លោក ព្រមទាំងចំណង់ចំណូលចិត្តរបស់លោកចំពោះការបម្រើជូននូវម្ហូបអាហារពិសេសបែបសហសម័យផងដែរ។
នៅជាន់លើដំបូលរបស់សណ្ឋាគារ នឹងក្លាយជាទីកន្លែងសម្រាប់ បារលើដំបូលថ្មីរបស់ Up by KVL ដែលមានបម្រើជូននូវស្រាក្រឡុកថ្មីៗ ឌីជេ ពេលរាត្រី និងអាហារបែបអាស៊ី និងអឺរ៉ុបសម្រាប់ភ្ញៀវមកពីគ្រប់ទិសទី បារ Up by KVL គឺបង្កើតឡើងដើម្បីក្លាយជាទិសដៅដ៏រស់រវើកសម្រាប់ទាំងភ្ញៀវរបស់សណ្ឋាគារ និងប្រជាជននៅទីក្រុងភ្នំពេញ។ ហាងកាហ្វេ The Alchemist នឹងផ្ដល់នូវកាហ្វេដែលដាំនៅក្នុងតំបន់ ព្រមទាំងសាំងវ៉ិច នំខេក និងនំច្រើនប្រភេទដែលធ្វើឡើងដោយផ្ទាល់ដៃ ហើយប៊ីស្ត្រូ Skylight នឹងបើកបម្រើជូនសម្រាប់ការទទួលទានអាហារផងលំហែពេញមួយថ្ងៃ ដោយមានផ្ដល់ជូនមុខម្ហូបអាស៊ី និងអឺរ៉ុប ចាប់ពីអាហារពេលព្រឹក រហូតដល់ពេលយប់ផងដែរ។
អ្នកដំណើរក្នុងគោលដៅធុរកិច្ច និងសហគ្រិនក្នុងទីក្រុង ព្រមទាំងអ្នកធ្វើការផ្នែកឌីជីថល អាចប្រើប្រាស់សម្ភារបរិក្ខារដែល់ផ្ដល់ជូននៅក្នុងបរិវេណធ្វើការរួមគ្នា The Atom។ ទីកន្លែងនេះផ្ដល់ជូនទាំងបរិវេណធ្វើការចំហ និងបរិវេណធ្វើការលក្ខណៈឯកជនបិទជិត ក៏ដូចជាបន្ទប់ប្រជុំ និងបរិវេណ
កម្មវិធីក្រុមហ៊ុនដែលមានបំពាក់គ្រឿងសម្ភារៈបរិក្ខារពេញលេញ ស្ថិតនៅទីតាំងងាយស្រួលរក ពោលគឺស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង។
លោក Sam Ang Vattanac ដែលជាម្ចាស់ប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា៖
“Hôtel KVL គឺជាសណ្ឋាគារដែលមានភាពរស់រវើក បង្ហាញអំពីលក្ខណៈវប្បធម៌ និងមានភាពច្នៃប្រឌិតរបស់កម្ពុជានៅឆ្នាំ ២០២២ នេះ។ បន្ទាប់ពីវិស័យបដិសណ្ឋារកិច្ចបានឆ្លងកាត់រយៈពេលពីរឆ្នាំដ៏លំបាក នៅពេលនេះ គឺជាពេលវេលាដែលបង្ហាញអំពីសេចក្ដីសង្ឃឹមពិតប្រាកដទៅលើទីផ្សារដែលមានការលូតលាស់ដ៏ឆាប់រហ័សនេះ។ ទីផ្សារនេះ គឺដូចគ្នាទៅនឹងទីផ្សារកម្ពុជាទាំងមូលដែរ ពោលគឺពេលនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការសម្លឹងឆ្ពោះទៅមុខ និងបង្កើតក្ដីស្រមៃឱ្យកាន់តែធំ។


ខ្ញុំជឿថា សណ្ឋាគារ Hôtel KVL នឹងមានភាពទាក់ទាញចំពោះភ្ញៀវកម្ពុជា ក៏ដូចជាភ្ញៀវ
អន្តរជាតិផងដែរ ដោយយើងបានសម្លឹងឃើញឱកាសនេះនៅសណ្ឋាគារ Rosewood ភ្នំពេញ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ Vattanac Group មានក្ដីសោមនស្សសូមពាំនាំមកជូននូវអគារលំដាប់ពិភពលោក ដែលផ្ដល់នូវរចនាបថ គ្រឿងបរិក្ខារ និងលក្ខណៈ
ពិសសេសប្រណីតៗ ដែលសក្ដិសមសម្រាប់ អ្នកដំណើរសម័យថ្មី និងភ្ញៀវមកពីគ្រប់ទិសទី។”
————————————————————————————————–
ការលំហែកម្សាន្តទទួលទានអាហារ៖ កញ្ចប់សម្រាប់កម្មវិធីបើកសម្ពោធសាកល្បង
រីករាយជាមួយនឹងអាហារពេលល្ងាចរសជាតិដើមរបស់អេស្បាញ ដែលរៀបចំឡើងដោយចុងភៅ Valencian និងក្រុមការងារដ៏ចំណានរបស់លោក។ បន្ទាប់មក អ្នកអាចចំណាយពេលនាពេលរាត្រី នៅក្នុងបន្ទប់ដ៏ទំនើបរបស់យើង រីករាយជាមួយនឹងការឌីហ្សាញផ្នែកខាងក្នុងបែបសហសម័យជាមួយនឹងរចនាបថបែបខ្មែរ និងទេសភាពតាមដងទន្លេ ឬអគារខ្ពស់ៗនៅក្នុងទីក្រុង។ ការលំហែកម្សាន្តរបស់អ្នក បញ្ចប់ដោយការពិសាអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋាន Skylight របស់យើង។
ការលំហែកម្សាន្តនៅក្នុងទីក្រុងដែលមិនអាចបំភ្លេចបាននេះ អាចនឹងធ្វើឡើងបានដោយគ្រាន់តែចំណាយទឹកប្រាក់ចាប់ពី $168 ឡើងទៅសម្រាប់បន្ទប់ Deluxe Room (តម្លៃដើម $270) បូករួមជាមួយនឹងចំណុចដូចខាងក្រោម៖
* អាហារពេលព្រឹកសម្រាប់មនុស្ស 2 នាក់នៅភោជនីយដ្ឋាន Skylight
* អាហារពេលល្ងាចរសជាតិដើមរបស់អេស្បាញសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋាន El Tapas
* អាច check-in ចាប់ពីម៉ោង 09:00 ព្រឹក និង check-out បានរហូតដល់ម៉ោង 08:00 យប់ (ស្នាក់នៅបានរហូតដល់ 36 ម៉ោង)
ម៉ឺនុយអាហារពេលល្ងាចរួមគ្នា៖
• ស្រា “El Tapas Sangria” (ក្រហម ឬស) ចំនួន 2 កែវសម្រាប់មនុស្សម្នាក់
• Tapas board
• មឹកអាំង (Roasted pulpo)
• គ្រឿងសមុទ្រ Paella សម្រាប់មនុស្សពីរនាក់
• នំខេកឈីស Basque ប្រចាំភោជនីយដ្ឋាន
សម្រាប់ការកក់
សម្រាប់ព័ត៌មានលម្អិត ឬរូបថតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 936 333 ឬ
អ៊ីមែល [email protected]

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?