Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ដំឡើង​ឋានៈ ជា​អនុប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្ដាល នៃ​គណបក្សប្រជាជន​កម្ពុជា

បានផុស

នៅ

កូនប្រុស​ច្បង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ដំឡើង​ឋានៈ ពី​សមាជិក ជា​អនុប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈ​ក​ម្មាធិ​ការ​កណ្ដាល​គណបក្ស ប្រជាជន​កម្ពុជា នេះ​បើ​យោង​តាម​សេចក្តី​សម្រេច ស្ដីពី​ការតែងតាំង​ដំឡើង​ឋានៈ​មន្ត្រី​គណបក្ស ចុះហត្ថលេខា​ដោយ​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ​អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​សេចក្តី​សម្រេច​នោះ ការសម្រេច​តែងតាំង​លោក ហ៊ុន ម៉ា​ណែ​ត នេះដោយ​យោង​ទៅ​លើ​សេចក្តី​សម្រេច​លេខ ៣២៧/១៥ សស​.​គក ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥, សំណូមពរ​ការងារ​និង​សមត្ថភាព​របស់​មន្ត្រី​គណបក្ស​, សំណើ​របស់​គណៈ​ចាត់តាំង នៃ​គណៈកម្មាធិការ​កណ្ដាល និង​មតិ​របស់​គណៈ​ប្រចាំការ នៃ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា​។

សូម​បញ្ជាក់​ថា លោក ហ៊ុន ម៉ា​ណែ​ត បច្ចុប្បន្ន​មាន​ឋានន្តរស័ក្តិ​យោធា ជា​ឧត្ដមសេនីយ៍ឯក ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​ ហើយ​លោក​ក៏​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។ លោក​ត្រូវបាន​សារព័ត៌មាន​អន្តរជាតិ​ធំៗ​មួយចំនួន បាន​ចុះផ្សាយ​យ៉ាងច្រើន អំពី​តួនាទី និង​ទេពកោសល្យ​ផងដែរ​។

កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​តែងតាំង​ពី​អនុប្រធាន ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​លោក កែ ប៊ុន​ខៀង ដែល​ត្រូវ​ទៅកាន់​ការងារ​ថ្មី ហើយ​ការសម្រេច​ដំឡើង​ឋានៈ នាពេល​នោះ ដោយយោង​ទៅតាម​សំណូមពរ​ការងារ និង​សមត្ថភាព​របស់​មន្ត្រី​គណបក្ស និង​តាម​សំណើ​របស់​គណៈ​ចាត់តាំង​នៃ​គណៈ​កម្ម​ធិ​ការ​កណ្ដាល​ផងដែរ៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម