ព័ត៌មានជាតិ
ខេត្តបាត់ដំបងមានសហគ្រាស-គ្រឹះស្ថាន ៧១៤ កន្លែង ហើយកម្មករសរុប ១៤,៧៣៥ នាក់
លោក មាស តារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល ខេត្តបាត់ដំបង បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ នេះថា បច្ចុប្បន្នក្នុងខេត្តបាត់ដំបងមាន សហគ្រាស-គ្រឹះស្ថាន សរុបចំនួន ៧១៤ និងមានកម្មករ និយោជិតសរុប ១៤,៧៣៥ នាក់ ស្រី ៦,០៩៧នាក់។ ក្នុងនោះ សហគ្រាស-គ្រឹះស្ថាន ដែលប្រើប្រាស់ កម្មករនិយោជិត បរទេសចំនួន ៨៨ សហគ្រាស-គ្រឹះស្ថាន មានកម្មករ និយោជិតសរុប ៨៥៩ នាក់ ក្នុងនោះស្រីចំនួន ១៥៦ នាក់ ។

លោកបន្តថា ក្នុងនោះមាន មជ្ឈមណ្ឌលឯកជនមានចំនួន ៥ គ្រឹះស្ថាន មានសិស្សសិក្សាសរុប ៩២៧ នាក់ស្រី ៤២២ នាក់។ អង្គការសមាគមដៃគូមានចំនួន ៦ គ្រឹះស្ថាន មានសិស្សសិក្សាសរុប៩០០ នាក់ ស្រី ៥៤៧ នាក់ ។ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួន ៣ មានសិស្ស សរុប ២,៨០៣ នាក់ ស្រី ៧៦៤ នាក់ ក្នុងនោះមាន ១-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង មានសិស្សសិក្សាសរុប ១,៤៧៨ នាក់ ស្រី ៤៦៨ នាក់។ ២-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំប ង មានសិស្សសិក្សាសរុប ៧៨១ នាក់ ស្រី ១៤៣ នាក់។ ៣-វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង មានសិស្សសិក្សា សរុប ៥៤៤ នាក់ ស្រី ១៥៣ នាក់។

លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសំណូមពរដល់អ្នកគ្រប់គ្រងសហគ្រាស-គ្រឹះស្ថាន ទាំងអស់ត្រូវចូលរួមសហការដើម្បីពង្រឹងក្នុងការគ្រប់គ្រងកម្មករនិយោជិតឲ្យមានតម្លាភាព និងត្រឹមត្រូវតាមលក្ខខ័ណ្ឌការងារ ដោយបំពេញរាល់ឯកសារផ្លូវច្បាប់ឲ្យបានត្រឹមត្រូវសម្រាប់ កម្មករនិយោជិតជាជនបរទេស មុននឹងចូលបម្រើការងារ ខណៈដែលលោកបាន បញ្ជាក់ថា សហគ្រាស-គ្រឹះស្ថាន ចំនួន ៨៨ បានប្រើប្រាស់ កម្មករនិយោជិតសរុប ៨៥៩ នាក់ ដែលមានដូចជាជនជាតិ ថៃ វៀតណាម ចិន បារាំង អង់គ្លេស ជារួមលោកថាមានជាង ៣០ ជនជាតិ។ ដោយលោកព្រមានថា បើសិនខាងមន្ទីររកឃើញថា សហគ្រាស-គ្រឹះស្ថានណាមិនគោរពតាមលក្ខខ័ណ្ឌការងារ យកជនបរទេសឲ្យចូលបម្រើការងារដោយខុសច្បាប់ខាងមន្ទីរ និងសហការជាមួយមន្ត្រីពាក់ព័ន្ធចុះធ្វើអធិការកិច្ច ដើម្បីផាកពិន័យ និងចាត់ការតាមផ្លូវច្បាប់។


ជាមួយគ្នានេះដែរលោកប្រធានមន្ទីរ ក៏បានសំណូមពរដល់សហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវជំរុញឲ្យកម្មករនិយោជិតទាំងអស់ ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានគ្រប់គ្នាទៅតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីផ្តាច់ការឆ្លងរីករាលដាលក្នុងសហគមន៍។

ពាក់ព័ន្ធនិងការសំណូមពរ របស់លោកប្រធានមន្ទីរ ខាងលើនេះ បើយោងតាមរបាយការណ៍ពី សហគ្រាស ចំនួន ៥១៧ សហគ្រាស ដែលមានកម្មករនិយោជិតសរុប ចំនួន ១២ ០៤២ នាក់ បានធ្វើរបាយការណ៍រួមគ្នាមួយបញ្ជាក់អំពីកម្មករនិយោជិត ដែលបានចាក់និងមិនទាន់ចាក់វ៉ាក់សាំងកូវីដ ១៩ ដែលក្នុងនោះរួមមាន កម្មករនិយោជិតបានចាក់វ៉ាក់សាំងដូសទី ១ សរុប៖ ១២ ០៣៦ នាក់ ស្មើ៩៩.៩៥%។ កម្មករនិយោជិតបានចាក់វ៉ាក់សាំងដូសទី ២ សរុប៖ ១២ ០២៧ នាក់ ស្មើ ៩៩.៨៨%។ កម្មករនិយោជិតបានចាក់វ៉ាក់សាំងដូសទី ៣ សរុប៖ ១០ ៥១៩ នាក់ ស្មើ ៨៧.៣៥%។ កម្មករនិយោជិតបានចាក់វ៉ាក់សាំងដូសទី ៤ សរុប៖ ៥៤៨៦ នាក់ ស្មើ ៤៥.៥៦%។ កម្មករនិយោជិតបានចាក់វ៉ាក់សាំងដូសទី ៥ សរុប៖ ១៩១ នាក់ ស្មើ ១.៥៩%។ ក្នុងនោះកម្មករនិយោជិតមិនទាន់បានចាក់វ៉ាក់ សាំងរួមមាន៖ កម្មករនិយោជិតមិនទាន់ចាក់វ៉ាក់សាំងដូសទី ១ សរុប ០៦ នាក់ ស្មើ ០.០៥% ។ កម្មករនិយោជិតមិនទាន់ចាក់ វ៉ាក់សាំងដូសទី ២ សរុប ១៥ នាក់ ស្មើ ០,១២%។ កម្មករនិយោជិតមិនទាន់ចាក់វ៉ាក់សាំងដួសទី ៣ សរុប ១៥២៣ នាក់ ស្មើ ១២.៦៥% ។ កម្មករនិយោជិតមិនទាន់ចាក់វ៉ាក់សាំងដូសទី ៤ សរុប ៦៥៥៦ នាក់ ស្មើ ៥៤.៤៤% និងកម្មករនិយោជិតមិនទាន់ ចាក់វ៉ាក់សាំងដូសទី ៥ សរុប ១១ ៨៥១ នាក់ ស្មើ ៩៨.៤១% ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ