ព័ត៌មានជាតិ
ប្រេសិតពិសេសអាស៊ានប្រាប់វេទិកាមួយថា ទ្វារនៃការចូលចរចាសន្តិភាពនៅមីយ៉ាន់ម៉ា ត្រូវបានបើកចំហហើយ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ាបានអះអាងថា ដំណើរការ នៃការចរចាសន្តិភាពបានទៅមុខហើយ ដែលលក្ខខណ្ឌទាំងនេះ អាចត្រូវបានបំពេញដោយភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពេលវេលានឹងប្រាប់ ប៉ុន្តែយ៉ាងហោចណាស់ឥឡូវនេះ ទ្វារបើកចំហសម្រាប់ពួកគេក្នុងការចូលចរចាសន្តិភាព តែកិច្ចពិភាក្សាសន្តិភាពនេះ គឺជាដំណើរការមួយ ដែលត្រូវតែគ្រប់គ្រង និងដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ខណៈលោកអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកិច្ចពិភាក្សាពិសេស រៀចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់សឹង្ហបុរី តាមប្រព័ន្ធវីដេអូ ស្តីពី “បច្ចុប្បន្នភាព នៃកិច្ចខិតខំប្រឹងប្រែងអាស៊ាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា”។
លោកថា ចាប់តាំងពីថ្ងៃទីមួយ លោកមានការព្រួយបារម្ភពីទំហំនៃការតវ៉ា និងអំពើហិង្សាដែលបានកើតឡើង បន្ទាប់ពីការផ្លាស់ប្តូររបបដោយយោធា និងផលវិបាកដែលអាចព្យាករណ៍បានចំពោះស្ថិរភាព និងសន្តិសុខក្នុងតំបន់ ហើយអាស៊ានបានសន្យាថា នឹងធ្វើសកម្មភាពដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនៅក្នុង មីយ៉ាន់ម៉ា។ មេដឹកនាំទាំង ១០ បានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំមុន ដោយបានអនុម័ត 5PC ក្នុងគោលបំណង ដើម្បីបញ្ចប់អំពើហិង្សា និងការផ្តល់ជំនួយមនុស្សធម៌ចាំបាច់ ដល់អ្នកដែលត្រូវការបំផុត និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនារវាងភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយចំពោះ វិបត្តិនយោបាយ និងសន្តិសុខ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ហាមីយ៉ាន់ម៉ានេះ នៅមានផ្លូវវែងឆ្ងាយណាស់ និងពោរពេញដោយភាពលំបាក ដោយសារភាពស្មុគស្មាញនៃស្ថានភាព និងប្រវត្តិសាស្ត្រ វប្បធម៌នយោបាយ និងពហុភាពជាតិសាសន៍។ លោកថា ពាក់កណ្តាល នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា មានរឿងជាច្រើនបានកើតឡើងនៅក្នុងតំបន់ និងសកលលោក។
ដោយថ្លែងលើកឡើងពីបញ្ហាជាច្រើនលើបញ្ហាមីយ៉ាន់ម៉ានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រអស់រយៈពេលជាងប្រាំពីរទសវត្សរ៍មកហើយ។ មានទិដ្ឋភាពជាច្រើនចំពោះជម្លោះដែលកើតចេញពីនយោបាយ ការចែករំលែកអំណាច រហូតដល់ប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណទៀតផង ហើយខណៈលោកជួបជាមួយ EAOs និងគណបក្សនយោបាយនៅមីយ៉ាន់ម៉ា ពួកគេភាគច្រើនបានអំពាវនាវឲ្យលោកស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិរយៈពេលវែងនេះ។
លោកថា លោកពិតជារំភើបចំពោះសំណើដ៏ស្មោះអស់ពីចិត្តទាំងនេះ ។ លោកបានប្រាប់ពួកគេវិញថា តួនាទីលោកគ្រាន់តែជាអ្នកសម្របសម្រួល អ្នកសម្រុះសម្រួលប៉ុណ្ណោះ មិនមែនជាអ្នកចូលរួមដោយផ្ទាល់នៃជម្លោះរបស់ប្រទេសមីយ៉ាន់ម៉ានោះទេ ហើយអ្វីដែលយើងអាចធ្វើបាន គឺជួយបញ្ឈប់អំពើហិង្សា និងជំរុញអ្នកពាក់ព័ន្ធទាំងអស់កុំឱ្យរុញច្រានប្រទេសឱ្យ ធ្លាក់ក្នុងសង្គ្រាមស៊ីវិលពេញលេញ ដែលអាចបង្កឱ្យមានអស្ថិរភាព និងអសន្តិសុខទូទាំងតំបន់ និងនាំឱ្យមានសោកនាដកម្មបន្ថែមទៀតដល់ប្រជាជនមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្កត់ធ្ងន់ថា ពីមុនមិនមានលទ្ធភាពទាល់តែសោះសម្រាប់ការចរចា រវាងក្រុមដែល SAC ចាត់ទុកថា ជាភេរវករ។ ជាលើកដំបូងក្នុងរយៈពេល ជាងមួយឆ្នាំ “ខ្ញុំបានបើកទ្វារសម្រាប់ការពិភាក្សា ដែលអាចធ្វើទៅបានរវាង SAC និងអ្នកដែល ចាត់ទុកថា ជាភេរវករ”។
លោកថា វាជាការពិតដែលថា ការបើកចំហរនេះកើតឡើងជាមួយនឹងលក្ខខណ្ឌមួយចំនួន៖ អ្នកដែលត្រូវបានចាត់ថ្នាក់ជាភេរវករអាចចរចាបាន ប្រសិនបើពួកគេមិនមានបំណងចង់បំផ្លាញរដ្ឋាភិបាល ហើយក៏មិនចង់ជំនួសរដ្ឋាភិបាល។ រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ គួរតែជាមូលដ្ឋានសម្រាប់ការចរចាណាមួយ។ នេះមានន័យថា លោកបានគ្រប់គ្រង ដើម្បីដោះស្រាយកង់ នៃការចរចាសន្តិភាព តែថាលក្ខខណ្ឌទាំងនេះ អាចត្រូវបានបំពេញដោយភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ពេលវេលានឹងប្រាប់ ប៉ុន្តែយ៉ាងហោចណាស់ឥឡូវនេះ ទ្វារបើកចំហសម្រាប់ពួកគេ ក្នុងការចូលចរចាសន្តិភាព។ កិច្ចពិភាក្សាសន្តិភាពនេះ គឺជាដំណើរការមួយដែលត្រូវតែគ្រប់គ្រង និងដឹកនាំដោយមីយ៉ាន់ម៉ា។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមើលឃើញថា លោកស្រី អ៊ុងសាន ស៊ូជី គឺជាតួអង្គដ៏សំខាន់បំផុតមួយក្នុងការជំរុញកិច្ចសន្ទនារួម និងលើកកម្ពស់គោលការណ៍អហិង្សា។ ទោះបីជាមានការស្នើសុំជាប់លាប់របស់យើងទៅកាន់ SAC ក៏ដោយ ក៏យើងមិនអាចជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ឬជាមួយមេធាវីរបស់លោកស្រីឡើយ ឬជាមួយលោកស្រី Daw Su Su Lwin ដែលភរិយារបស់អតីតប្រធានាធិបតីមីយ៉ាន់ម៉ានោះទេ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ