Connect with us

ព័ត៌មានជាតិ

បាត់​​ខ្លួន​ពីផ្ទះ​ច្រើន​ថ្ងៃ ដឹង​ព័ត៌មានពី​ប៉ូលីស ជាប់ចោទ​ពី​បទ​វាយ​កម្ទេច​ព្រះពុទ្ធ​រូប​ក្នុង​វត្ត

បានផុស

នៅ

ខេត្តបាត់ដំបង÷ ជនដៃដល់ម្នាក់បានទៅវាយបំផ្លាញព្រះពុទ្ធបដិមាជាច្រើនអង្គ ក្នុងវត្តអូរជុំឧត្តមសាមគ្គីនិងវត្តតាស្តាក្នុងស្រុកសំពៅលូន។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះកម្លាំងអធិការស្រុកសំពៅលូនបានស្រាវជ្រាវកំណត់បានមុខសញ្ញារបស់ជនល្មើស និង​ឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់ ដែលបានវាយបំផ្លាញព្រះពុទ្ធរូបជាច្រើនអង្គនៅក្នុងវត្តចំនួន២ គឺវត្តអូរជុំឧត្តមសាមគ្គីនិងវត្តតាស្តាតែម្តង។

ជនបង្កនេះមានឈ្មោះយួស តុលាភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូនបានធ្វើសកម្មភាពយកដំបងឈើជ្រុងវាយបំផ្លាញទៅលើព្រះពុទ្ធរូប និងសមិទ្ធិផលក្នុងវត្តដែលទើបកសាងថ្មីអស់ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា ជនសង្ស័យ​បានធ្វើសកម្មភាពលើកបោះបោកព្រះពុទ្ធរូប និងយកដំបងឈើជ្រុងវាយបំផ្លិចបំផ្លាញលើកទី១នៅក្នុងវត្តអូរជុំឧត្តសាមគ្គី ស្ថិតក្នុងភូមិអូរឃុំសន្តិភាពកាលពីរំលងអាធ្រាតថ្ងៃទី២២ខែធ្នូឈានចូលថ្ងៃទី២៣ឆ្នាំ២០២០នេះ។ លើកទី២វាយបំផ្លាញព្រះពុទ្ធរូបដូចគា្នទៀតនៅព្រឹកថ្ងៃដដែល ក្នុងវត្តសុវណ្ណគីរីតាស្តាស្ថិតក្នុងភូមិតាស្តាឃុំតាស្តាស្រុកសំពៅលូនខេត្តបាត់ដំបង បណ្តាលឲ្យខូចខាតសមិទ្ធិផលនានារួមទាំងពុទ្ធបដិមាធំតូចជាច្រើនទៀត។

តាមការបញ្ជាក់ពីសាច់ញាតិជនល្មើសអះអាងថា ជនបង្កធ្លាប់មានបញ្ហាដូងធ្លាក់ត្រូវក្បាលកាលពីកន្លងមក ហើយការប៉ះទង្គិចនេះបានធ្វើទុកយូរៗម្តងដោយជននេះតែងតែដើរធ្វើសកម្មភាពខុសឆ្គងប្លែកៗជារឿយៗទាំងមិនដឹងខ្លួន ហើយចុងក្រោយបានចេញពីផ្ទះបាត់អស់ជាច្រើនថ្ងៃបាត់ដំណឹង រហូតសមត្ថកិច្ចឃាត់ខ្លួនបានទើបដឹងអំពីមូលហេតុពិតប្រាកដ។

បើទោះបីមានការបំភ្លឺពីសាច់ញាតិក៏ដោយចុះ លោកអធិការកំពុងស្រាវជ្រាវពីប្រវត្តិនិងសុខភាព ប៉ុន្តែចំពោះមុខមិនទាន់សម្រេចថានិងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅឡើយនោះទេ៕

សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម