ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អរគុណចំពោះទឹកចិត្តដ៏ប្រពៃសប្បុរសជន ដែលបានផ្តល់ជំនួយសប្បុរសធម៌ ជួយដល់ជនងាយរងគ្រោះ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន ដែលបានផ្តល់ជំនួយសប្បុរសធម៌ ជួយដល់ជនងាយរងគ្រោះ កុមារកំព្រា ជនពិកា និងអ្នករងគ្រោះដោយទឹកជំនន់នៅខេត្តស្វាយរៀង។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈទទួលអំណោយសប្បុរធម៌ពីលោក អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន RITHYSETH DEVELOPMENT នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ នាទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់លោក អៀង ពិសិដ្ឋ ដែលបានឧបត្ថម្ភអង្ករ ២០តោន ជួយដល់មូលដ្ឋានខេត្តស្វាយរៀង។ សណ្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញអំពីសាមគ្គីភាព និងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ជនរងគ្រោះ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង។ សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាក នៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកជំទាវ ម៉ែន សំអន ក៏បានជូនពរឲ្យក្រុមហ៊ុនកាន់មានតែមានការរីកចម្រើន និងទទួលបានការគាំទ្រលើវិស័យ សំណង់ ស្ពាន និងផ្លូវបេតុងនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីរួមគ្នាបំរើផលប្រយោជន៍ជូនពលរដ្ឋផងដែរ៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?