Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងប្រកាសតែងតាំងប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលថ្មី

បានផុស

នៅ

(ស្វាយរៀង)៖ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួម​ប្រកាសផ្លាស់ប្ដូរមុខតំណែង ប្រធាន-អនុប្រធាមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដោយក្នុងនោះលោក គុជ ស៊ីថា បានប្រកាសតែងតាំងជាប្រធានមន្ទីរ ជំនួសលោក កែរ រដ្ឋា ដែលត្រូវចូលវត្តន៍ និងលោក ថោង អ៊ុំសុធា  ជាអនុប្រធាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន វិបុល  អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ ចំពោះលោក កែរ រដ្ឋា អតីតប្រធានមន្ទីរ​សុខាភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ ធ្វើការងារបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ បានល្អប្រសើរ ជាពិសេសនៅកំឡុងពេលកូវីដ ១៩  កំពុងរាតត្បាត នៅក្នុងប្រទេសខិតខំពិនិត្យ និងពន្យាបាល ដោយយកចិត្តទុកដាក់ ដោយ មិន ខ្លាច នឿយហត់ឡើយ ។

ជាមួយគ្នានេះ ម៉ែន វិបុល ក៏បានណែនំដល់លោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុខាភិបាលថ្មី ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន លើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុស​ត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាល​ទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការ​អនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ វិនាទី មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម