ព័ត៌មានជាតិ
ហៅទៅជួយធ្វើរបង ដូចហៅទៅរំលោភកូនស្រី វ័យទើបតែ ១០ ឆ្នាំ
សៀមរាប៖កម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើ បានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រីវ័យទើបតែ១០ឆ្នាំបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ស្ថិតនៅភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះមួក ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ។

លោកបន្តថា អង្គហេតុនៃរឿងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ រ ស.ត ភេទស្រីអាយុ១០ឆ្នាំ រស់នៅស្រុកពួក បានទៅដាំបង្គោលរបងនិងដាក់លួសបន្លានៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាបជាមួយឪពុកបង្កើតនិងពូព្រមទាំងជនសង្ស័យ។
ពេលទៅដល់ចំណុចដីចំការ ឪពុកជនរងគ្រោះបានដាំបង្គោលរបងនៅចំងាយពីជនរងគ្រោះប្រហែល២០០ម៉ែត្រ។ចំណែកជនសង្ស័យនិងជនរងគ្រោះ បានវាយបន្លាលួសជាមួយគ្នា ដោយជនរងគ្រោះជាអ្នកទាញបន្លាលួស ជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង។ នៅពេលជនរងគ្រោះហត់អស់កម្លាំង ក៏បានទៅសំរាកនៅព្រៃល្បោះក្នុងចំការ។ ឃើញជនរងគ្រោះចូលព្រៃដូចនេះ ជនសង្ស័យក៏ដើរតាមពីក្រោយហើយបានធ្វើសកម្មភាពផ្តួលរំលោភបានបន្តិច ជនរងគ្រោះឈឺចុកចាប់ក៏ខំរើបំរាស់និងស្រែកយំ ស្របពេលនោះឪពុកជនរងគ្រោះមកទាន់ ជនសង្ស័យក៏ឈប់សកម្មភាពហើយគេចខ្លួននៅក្នុងដីចំការ។
ឪពុកជនរងគ្រោះនិងជនរងគ្រោះបានត្រឡប់មកផ្ទះហើយរាយការណ៍ជួនសមត្ថកិច្ច។ លោកបន្ថែមថា សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យមកសាកសួរ និងបានសារភាពថាពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់មែន។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្វាយលើ កំពុងកសាងសំណុំរឿងនេះដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី