Connect with us

ព័ត៌មានជាតិ

តើវិក្កយបត្រ(Invoice) និងបង្កាន់ដៃ(Receipt) ខុសគ្នាត្រង់ណា?

បានផុស

នៅ

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឃើញ និងធ្លាប់ទទួលបានហើយនូវបង្កាន់ដៃ និងវិក្កយបត្រនៅពេលដែលទិញទំនិញ ឬប្រើប្រាស់សេវាកម្មអ្វីមួយ។ វិក្កយបត្រ និងបង្កាត់ដៃ គឺត្រូវបានចេញដោយអ្នកលក់ទៅកាន់អតិថិជន ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់គណនេយ្យករក្នុងការគណនាចំណូល ចំណាយប្រចាំខែ។ ប៉ុន្តែ លិខិតទាំងពីរមិនមានភាពដូចគ្នាទាំងស្រុងនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្វីទៅជាវិក្កយបត្រ (Invoice)?

វិក្កយបត្រ ជាលិខិតដែលចេញពីអ្នកលក់ទៅកាន់អតិថិជន នៅពេលដែលទិញទំនិញ ឬប្រើប្រាស់សេវាកម្ម អ្វីមួយ។ វិក្កយបត្រ បញ្ជាក់ពីប្រតិបត្តិការទិញលក់ទំនិញរបស់អតិថិនក្នុងចំនួនជាក់លាក់ ហើយតម្រួវឱ្យ អតិ​ថិជនទូទាត់នៅពេលកំណត់ណាមួយ។ ជាទូទៅ វិក័យបត្រ គឺចេញពីការផ្កត់ផ្គង់ធំៗទៅកាន់អ្នកលក់បន្ត។

ជាធម្មតា នៅលើវិក្កយបត្រ គឺមានបញ្ជាក់ពី៖

•        ឈ្មោះនៃអាជីវកម្ម ឬក្រុមហ៊ុន និមិត្តសញ្ញាសម្គាល់ និងលេខទំនាក់ទំនងពត៌មាន

•        ឈ្មោះអតិថិជន និងលេខទំនាក់ទំនង

•        លេខសម្គាល់វិក្កយបត្រ

•        ថ្ងៃខែនៃការចេញវិក្កយបត្រ

•        ថ្ងៃខែកំណត់នៃការបង់ប្រាក់របស់អតិថិជន

•        ពត៌មានបញ្ជាក់ពីការទិញលក់ទំនិញ ឬសេវាកម្ម រួមបញ្ជូលទាំងតម្លៃ និងបរិមាណ

•        ចំនួនសរុបដែលជំពាក់ រួមបញ្ជូលតម្លៃដើម និងពន្ធ។

តើអ្វីទៅជាបង្កាន់ដៃ (Receipt)?

បង្កាន់ដៃ គឺបញ្ជាក់ពីការលក់ទំនិញទៅកាន់អតិថិជនដែលបញ្ជាក់ថា អតិថិជនបានបង់ប្រាក់រួចរាល់។  ឧទាហរណ៍ នៅពេលដែលយើងចូលហាងទិញកាហ្វេគេមួយកែវ ពេលនោះគេនិងចេញបង្កាន់ (Receipt) ឱ្យយើងភ្លាមៗបន្ទាប់ពីបានបង់លុយថ្លៃកាហ្វេរួច។

នៅលើវិក្កយបត្រ គឺមានបញ្ជាក់ពី៖

•        ឈ្មោះអាជីវកម្ម និមិត្តសញ្ញា និងលេខទំនាក់ទំនង

•        ថ្ងៃខែបញ្ជាក់ពីការលក់

•        ឈ្មោះអ្នក់លក់

•        បញ្ជីឈ្មោះទំនិញឬសេវាកម្មដែលបានលក់

•        តម្លៃទំនិញ ឬសេវាកម្ម

•        ការបញ្ចុះតម្លៃ

•        ចំនួនលុយដែលត្រូវបង់រួមបញ្ចូលទាំងការបង់ពន្ធ។

ជារួមមក លក្ខណៈខុសគ្នារបស់វិក័យប័ត្រ និងបង្កាន់ដៃ គឺ នៅពេលដែលយើងទិញទំនិញហើយបង់លុយ រួច នោះគេនឹងចេញបង្កាន់ដៃឱ្យ ចំណែកឯវិក្កយបត្រ ចេញឱ្យអតិថិជនសម្រាប់ទូទាត់នៅពេលក្រោយ៕

ដោយ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម