ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ លោកគ្រូអ្នកគ្រូ គឺជាមហាសេដ្ឋី
ថ្លែងតាមរយៈឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានផ្សព្វផ្សាយនាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា លោកគ្រូអ្នកគ្រូ គឺជាមហាសេដ្ឋី ប៉ុន្តែមហាសេដ្ឋីនៅទីនេះ មិនសំដៅទៅលើការមានថវិកា និងទ្រព្យសម្បត្តិផ្សេងៗបរិបូរហូរហៀរនោះទេ តែសំដៅដល់ចំណេះដឹង ដែលពួគគាត់បានចែករំលែកដល់សិស្ស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងនេះថា “ខ្ញុំចាំឯកឧត្តម ពិត ចំណាន ពាក្យគាត់មួយម៉ាត់ លោកគ្រូអ្នកគ្រូ គឺជាមហាសេដ្ឋី”។ បើយើងស្តាប់ទៅ មហាសេដ្ឋីសំដៅទៅលើទ្រព្យ ទៅលើថវិកា តែពាក្យថាទ្រព្យនេះ មិនសំដៅតែលើថវិកា និងទ្រព្យសម្បត្តិផ្សេងៗនោះទេ។ លោកគ្រូអ្នកគ្រូ ទ្រព្យរបស់គាត់ គឺកិត្តិយស ហើយកិត្តិយសនេះ បានមកពីការគោរពស្រលាញ់របស់សិស្ស របស់ប្រជាពលរដ្ឋទូទៅ ហើយទ្រព្យមហាសាលរបស់លោកគ្រូអ្នកគ្រូ គឺចំណេះដឹង។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ទ្រព្យសម្បត្តិមហាសាលសម្រាប់អាជីពជាគ្រូបង្រៀនមាន ៣ គឺ គំនិត និងចំណេះដឹង, គុណធម៌ សីលធម៌ និងទឹកចិត្តសប្បុរសធម៌។
ទី១, គឺ គំនិត និងចំណេះដឹង។ លោកថា អត់មានលោកគ្រូអ្នកគ្រូណា ដែលមិនចេះដឹង មិនចេះស្ទាត់ ឬចេះមិនច្បាស់នោះទេ។ បើរៀនយើងអាចយល់ត្រឹម ៧០ ទៅ ៩០ ភាគរយបាន តែបើបង្រៀនវិញ គឺត្រូវតែយល់ ១១០ ភាគរយ។ មានន័យថា លោកគ្រូអ្នកគ្រូត្រូវតែស្រាវជ្រាវបន្ថែម ពីព្រោះការពារសិស្សសួរ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា លោកគ្រូអ្នកគ្រូ គឺជាបញ្ញវន្ត ទោះបីជាលោកគ្រូអ្នកគ្រូបង្រៀននៅសាលាមតេយ្យក្តី នៅសាលាឧត្តមក្តី គឺជាមនុស្សបណ្តុំទៅដោយចំណេះដឹង ពីព្រោះត្រូវការស្រាវជ្រាវ ចងក្រងឯកសារ ដើម្បីឆ្លើយតបទៅនិងសំណួរ។ អ្វីដែលពិសេសទៀតនោះ គឺការច្នៃប្រឌិត ដើម្បីបង្រៀនសិស្ស ពីព្រោះសិស្ស ២០ នាក់ ឬ ១០០ នាក់ ខុសគ្នាទាំងអស់ ដូច្នេះលោកគ្រូអ្នកគ្រូត្រូវការច្នៃប្រឌិត ដើម្បីបង្រៀនសិស្សសិស្សពូកែ សិស្សខ្សោយ ឲ្យបានចំគោលដៅ។
ទី២, គឺគុណធម៌ សីលធម៌។ លោកថា នៅក្នុងអាជីពនេះ មិនដែលមានអ្នកណាវាយតម្លៃថា លោកគ្រូអ្នកគ្រូខូច ឬខិលនោះទេ។ ពួកគាត់ គឺជាគំរូ ពីព្រោះពួកគាត់ត្រូវការចែកចាយចំណេះដឹងទៅឲ្យសិស្ស បើគាត់មិនប្រកាន់គុណធម៌ សីលធម៌ គាត់អត់អាចទៅបង្រៀនបានទេ។
ទី៣, គឺទឹកចិត្តសប្បុរសធម៌ លោកថា នេះគឺជាការចែករំលែកចំណេះដឹង នូវគំនិត នូវគុណធម៌ សីលធម៌ ជូនទៅដល់សិស្សានុសិស្ស គឺកូនៗរបស់ប្រជាពលរដ្ឋ ដែលបានមកក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូតាំងពីតូចរហូតធំ ហើយពួកគាត់ចែកដោយមិនចង់បានអ្វីមកវិញទេ ក្រៅពីចង់ឃើញការវិវត្តរបស់សិស្សនោះទេ ហើយជាសប្បុរសធម៌នេះ មានន័យថា ជាការផ្តល់ឲ្យដោយមិនចង់បានអ្វីមកវិញ មិនចង់បានការតបស្នងនោះទេ៕

អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង