Connect with us

ព័ត៌មានជាតិ

អង្គភាពបោស​សំអាតមីន​ភាគខាងត្បូង​សម្រេចលទ្ធផលការងារ​បានប្រមាណ​១៧៣ហិកតា

បានផុស

នៅ

ក្រុមការងារប្រតិបត្តការបោសសម្អាតមីនខេត្តព្រះសីហនុ ​បានបោសសម្អាតគ្រាប់មីនភាគខាងត្បូង​ ដែលសម្រេចលទ្ធផល​បានផ្ទែដីប្រមាណជាង១៧លានម៉ែត្រការ៉េ ស្មើនឹង ១៧៣ ហិកតា។​

​ចំពោះការឲ្យដឹងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីបោសសម្អាតមីន​ ក្រោមវត្តមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ២០២២ ​នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អង្គភាពបោសសម្អាតមីនបានឲ្យដឹងថា ​ក្រុមការងារបោសសម្អាតមីនបានបោសសម្អាតគ្រាប់មីន​ ​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីចំនួន១៧លានម៉ែត្រការ៉េ ស្មើនឹង១៧៣ហិកតា រកឃើញ​ ហើយ​កំទេច​ចោលគ្រាប់មីនបានចំនួន ៣៤គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៩៣គ្រាប់។

នៅក្នុង​ពេល​ចុះប្រតិបត្តិការណ៍បោសសម្អាតមីន ក្រុមការងារបានជួបឧបសគ្គ​ជាច្រើនកន្លង​មករួម​មាន អាកាសធាតុភ្លៀងធ្លាក់ខ្យល់ ស្ទើរតែរៀងរាល់ថ្ងៃ ហើយចំពោះចំការមីនភាគច្រើនជាតំបន់ភ្នំ ដែល​នៅឆ្ងាយពីផ្លូវ មិនអាចចូលទៅដល់ ម្យ៉ាងវិញទៀតចំការមីនខ្លះត្រូវធ្វើដំណើរដោយ​ថ្មើរជើង​ជាច្រើន​គីឡូម៉ែត្រក៏មាន។

លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រោះសីហនុ បានមាន​ប្រសាសន៍​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹងនាំ បុគ្គិកស៊ីម៉ាក នៅក្នុងស្មារតី​យកចិត្ត​ទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យ​មីននៅកម្ពុជា ពិសេសវិស័យមីន​នៅខេត្ត​ព្រះ​សីហនុ។

ទន្ទឹមនេះ អត្ថប្រយោជន៍ដែលទទួលបាន គឺបានរំដោះផ្ទៃដីស្រែចំការ​ដែលមានការគំរាម​កំហែង និងជាឧបសគ្គដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍៕

អត្ថបទ៖ ឌឿន ចាន់ធារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម