ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី ព្រមានចាត់វិធានការតាមច្បាប់ចំពោះបុគ្គល ដែលយកឈ្មោះលោកទៅបង្កើតតេឡេក្រាមក្លែងក្លាយ
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាកូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានបុគ្គលដែលហ៊ានយកឈ្មោះរបស់លោកទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីរកស៊ីដោយខុសច្បាប់ និងផ្សព្វផ្សាយអាជីវកម្មផ្សេងៗ ត្រូវ បញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ លោកនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ការព្រមានរបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានអ្នកយកឈ្មោះរបស់លោកទៅបង្កើតបង្កើតតេឡេក្រាមក្លែងក្លាយ ហើយឆាតទៅមនុស្សមួយចំនួន ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីវិនិយោគរបស់ក្រុមហ៊ុនមួយ ដែលជាកម្មវិធីវិយោគទទួលបានប្រាក់ចំណេញច្រើនរហូតដល់ ២០ ភាគរយក្នុង១ ថ្ងៃ ឬ ៤០ ភាគរយ រយៈពេល ២ ថ្ងៃ និង ១០០ ភាគរយ ក្នុងរយៈពេល ៣ ថ្ងៃ។

លោក ហ៊ុន ម៉ានី បញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី ២២ ខែកក្កដា យ៉ាងដូច្នេះថា “ខ្ញុំសូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួនបានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំ ដើម្បីទាក់ទងជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ”។ លោកបញ្ជាក់ថា “ខ្ញុំសូមជូនដំណឹងដល់បុគ្គលដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុច្ចរិត មិនស្មោះត្រង់នេះបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន”៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍