Connect with us

ព័ត៌មានជាតិ

លោក ហេង រតនា៖ ខេត្តព្រះសីហនុក្លាយជា​ខេត្តទី៤ អស់គ្រាប់មីនប្រឆាំងមនុស្ស

បានផុស

នៅ

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថាខេត្តព្រះសីហនុ បានក្លាយជាខេត្តទី​៤នៃខេត្តអស់តំបន់គ្រាប់មីនប្រឆាំងមនុស្ស បន្ទាប់ពីខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោក ហេង រតនា បានឱ្យដឹងថា ក្រុមការងារបោសសម្អាតមីន ដែលប្រតិបត្តិការក្នុងខេត្តព្រះសីហនុមានចំនួន៥ក្រុម មានបុគ្គលិកសរុប៣៦នាក់ ក្នុងនោះស្រី៤នាក់ បានចាប់ផ្ដើមប្រតិបត្តិការបោសសម្អាតមីន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នឹងបញ្ចប់ការបោះសម្អាតមីនទាំងស្រុង នៅត្រឹមដំណាច់ខែកក្កដាឆ្នាំ២០២២ខាងមុខ។ លោកអគ្គនាយក​បានសរសេរបន្តថា ជាលទ្ធផលអង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីចំនួន១.៧៣៧.០១៣ម៉ែត្រការ៉េ ស្មើនឹង១៧៣ហិកតា រកឃើញ និងកម្ទេចចោលគ្រាប់មីន បានចំនួន ៣៤គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះ៩៣គ្រាប់។

លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមថា លទ្ធផលទាំងនេះ ដោយមានការខិតខំប្រឹងប្រែង យ៉ាងសស្រាក់ស្រាំព្រោះទន្ទឹម ក្រុមការងារបានជួបឧបសគ្គអាកាសធាតុភ្លៀង ខ្យល់ ស្ទើរតែរាល់ថ្ងៃ ចម្ការមីនភាគច្រើនជាតំបន់ភ្នំ ហើយនៅឆ្ងាយពីផ្លូវ មិនអាចចូលទៅដល់ចំការមីនខ្លះ បានធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រទៀតផង។

លោកអគ្គនាយកបានបញ្ជាក់ថាដូចនេះខេត្តព្រះសីហនុបានក្លាយជាខេត្តទី៤នៃខេត្តអស់តំបន់គ្រាប់មីនប្រឆាំងមនុស្ស បន្ទាប់ពីខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

លោកបន្ថែមដូច្នេះថា « ខ្ញុំសូមផ្តាំផ្ញើ និងរំលឹកថា អ្វីដែលហៅថា ខេត្ត/រាជធានី អស់គ្រាប់មីនប្រឆាំងមនុស្ស ពុំមានន័យថា អស់បញ្ហាគ្រាប់សំណល់យុទ្ធភ័ណ្ឌសង្គ្រាមទាំងស្រុងនោះទេ។  អស់តែគ្រាប់មីនប្រឆាំងដែលជាតំបន់ដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិ ថា មានគ្រាប់មីនប្រឆាំងមនុស្សតែប៉ុណ្ណោះ ចំពោះគ្រាប់យុទ្ធភ័ណ្ឌសង្គ្រាមផ្សេងៗ​ទៀតមានដូចជា គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់មិនទាន់ផ្ទុះ និងយុទ្ធភ័ណ្ឌសង្គ្រាមដទៃទៀត ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស នៅតែមានវត្តមានគំរាមកំហែងដល់អាយុជីវិតបងប្អូនទាំងឡាយនៅឡើយ»។

ថ្លែងនៅក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុកកំពង់សីលានៅថ្ងៃទី​២២កក្កដានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា​ក្នុងនាមថ្នាក់ដឹក​នាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះថ្នាក់ដឹកនាំ បុគ្គលិកស៊ីម៉ាក ដែលបានចំណាយពេល៤ខែ នៅក្នុងខេត្តព្រះសីហនុ ទោះបីជួបស្ថានភាព និងបញ្ហាប្រឈម​ក្នុងភូមិសាស្ត្រដូចជាអាកាសធាតុ ភ្លៀង ខ្យល់ ក៏ប៉ុន្តែក្រុមការងារ បានខិតខំជម្នះនូវរាល់ឧបសគ្គទទួល​បានលទ្ធផលល្អ។ ក្នុងស្មារតីយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យមីននៅកម្ពុជា ពិសេសវិស័យ​មីននៅ​ខេត្តព្រះសីហនុ អត្ថប្រយោជន៍ដែលយើងទទួលបាន គឺរំដោះផ្ទៃដីស្រែចម្ការដែលមាន​ការគំរាមកំហែង និងជាឧបសគ្គដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍។

លោកអភិបាលខេត្តបញ្ជាក់ថា ផ្ទៃដីដែលបានបោសសម្អាតមីន និងយុទ្ធភ័ណ្ឌរួចនេះ ជួយបង្កើនសេដ្ឋកិច្ចសង្គម ហើយអ្នកទេសចរ​លែងមានភាពភ័យខ្លាចពីគ្រាប់មីនទៀត។ ហើយប្រជាពលរដ្ឋ និងអ្នកទេសចរអាចដើរចូលព្រៃ ឡើងភ្នំ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ នៅលើទឹកដីសុវណ្ណភូមិរបស់យើង អាចបង្កើនការងារសម្រាប់យុវជនរបស់​យើង​នាពេលខាងមុខ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម