Connect with us

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ​ដោះស្រាយ​បញ្ចប់​ពាក្យ​ប្តឹង​​ក្នុងខេត្តកំពង់ឆ្នាំង​

បានផុស

នៅ

​ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គ​ភាព​ប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីជូនដំណឹងជូនដល់អភិបាលខេត្តលោក ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផល​នៃការអង្កេតស្រាវជ្រាវទៅលើករណីលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងការរួម​គ្នាដោះ​ស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងមក អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យបណ្ដឹងទាំងនោះរួមាននៅ កោះក្ទម្ព ទីទួលសុវត្ថិភាព ករណីបម្លាស់ទីឡើងគោក និងឃុំខុនរ៉ុង បឹងកន្ទប ករណីលោកស្រី ជៀម ច័ន្ទស៊ីម និងករណីប្លង់ជាន់គ្នា ស្រុកទឹកផុស។

សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្ត អំពីដី ២២ កន្លែង​របស់អតីត​អភិបាលខេត្ត ឈួរ ច័ន្ទឌឿន ដែលប្រគល់មកជូនរដ្ឋវិញ តាមលទ្ធផល​ស្រាវជ្រាវ​របស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើពាក្យប្តឹងនានាមកលើលោក ឈួរ ច័ន្ទឌឿន និងតាម​ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម