ព័ត៌មានជាតិ
លោក ច្រឹក សុខនីម ត្រៀមប្រើយុទ្ធសាស្ត្រ ៧/១១ ដើម្បីដឹកនាំសមាគមអាណត្តិថ្មី
យុទ្ធសាស្ត្រ ៧/១១ ត្រូវបានប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ប្រកាសយកមកប្រើដើម្បីដឹកនាំសមាគមនេះ ឆ្ពោះទៅរកវឌ្ឍនភាព និងការរីកចម្រើន។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលជាប់ជាប្រធានសមាគមសម្រាប់អាណត្តិទី៧ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា លោកមានផែនការគោល ចំនួន៧ ក្នុងចំណោម១១ចំនុច ដើម្បីអនុវត្តសម្រាប់អាណត្តិរបស់លោករយៈពេលពីរឆ្នាំបន្តទៀត។
លោកបានលើកឡើងថា ផែនការគោលសំខាន់ៗ គឺផ្ដោតលើអាទិភាពបំពេញតម្រូវការ និងលើសតម្រូវការ ដែលសមាជិកចង់បាន ការផ្ដោតសកម្មភាពការងារជាក្រុម ការធ្វើកិច្ចការងារជាដៃគូរជាមួយរាជរដ្ឋាភិបាល ការទំនាក់ទំនងទាំងផ្នែកជាតិ និងអន្តរជាតិ និងការគិតគូរលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងសម័យកូវីដ ជាដើម។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២០ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបោះឆ្នោតគាំទ្រ លោក ច្រឹក សុខនីម ជាប់ជាប្រធានមួយអាណត្តិទៀត សម្រាប់ឆ្នាំ២០២១ និង២០២២ ក្នុងគាំទ្រចំនួន៤៩សន្លឹកដោយបានយកឈ្នះទៅលើដៃគូរបស់ខ្លួន គឺលោក វ៉ន ចាន់ថន ដែលទទួលបានសន្លឹកឆ្នោត៤៧សន្លឹក៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី