ព័ត៌មានជាតិ
ជាងម៉ៅការសាងសង់មួយកន្លែងដាក់លូខុសបច្ចេកទេសអាជ្ញាធរចុះដល់ទីតាំង
អាជ្ញាធរខណ្ឌច្បារអំពៅ បានចុះដល់ការដ្ឋានសាងសង់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលបានដាក់លូតម្រៀមលើផ្លូវដោយគ្រាន់តែកាយផ្លូវបេតុងសើៗកុំឲ្យតែលូប្រមៀលចេញរួចចាក់ក្រាលបេតុងពីលើផ្លូវខុសពីបច្ចេកទេសទាំងស្រុង។
បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរទីតាំងជីកដាក់លូបានឃើញខុសពីបច្ចេកទេសក៏បានថតរូបរួចបង្ហោះតាមរយៈហ្វេសប៊ុកបានដឹងដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញចុះទៅពិនិត្យដល់ការដ្ឋានកាលពីថ្ងៃទី ១៧ ខែកក្កដាទើបដឹងថា ក្រុមជាងយកលូទៅតម្រៀបលើផ្លូវរួចបិទសុីម៉ង់ត៍ដែលគេដឹងថាប្រពន្ធ័លូនេះខ្ពស់ជាងផ្លូវចាស់នឹងមិនអាចឲ្យទឹកហូបានបង្កឲ្យមានការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ។
លោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា មកដល់ថ្ងៃទី ២២ ខែកក្កដានេះក្រុមកម្មករជីកដាក់ប្រពន្ធ័បានជីកបង្កប់លូតាមបច្ចេកទេសវិញហើយ។ ខុសប្លែកពីតំបូងគឺហាក់បីដូចជាយកលូទៅតម្រៀបលើផ្លូវហើយចាក់បេតុងខ្ពស់ជាងផ្ទះប្រជាពលរដ្ឋមិនដឹងជាអ្នកម៉ៅការបានសិក្សាពីបច្ចេកទេសនេះដែរឬទេ៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?