Connect with us

ព័ត៌មានជាតិ

​រាជរដ្ឋាភិបាលផ្តល់ថវិកាជិត៥០ម៉ឺនដុល្លារ​ឲ្យវិស័យឯកជន​ធ្វើការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ឡើងវិញ​

បានផុស

នៅ

​ប្រធានសមាគមទីភ្នាក់ងារ​ទេសចរណ៍កម្ពុជា​លោកស្រី​ ឆាយ ស៊ីវលីន​ បានថ្លែងឲ្យដឹង​នៅក្នុង​ឱកាស​ជួបជាមួយប្រតិបត្តិករទេសចរណ៍​នារសៀលថ្ងៃទី ២២ ខែកក្កដា ​ឆ្នាំ២០២២ ​នៅក្រុង​សៀមរាប​នេះថា នៅក្នុងអំឡុងពេលប្រទេសកម្ពុជាទទួលរងគ្រោះខ្លាំងដោយសារការរាតត្បាត​នៃមេរោគ​កូវីដ១៩ ក្រុមហ៊ុនទេសចរណ៍សណ្ឋាគារ​ និងអាជីវកម្មទេសចរណ៍ផ្សេងៗ​បានកាត់បន្ថយ​បុគ្គលិក​ឬបិទអាជីវកម្ម ​ដោយសារគ្មានភ្ញៀវទេសចរ ​និងគ្មានប្រាក់ចំណូល​ ហើយបុគ្គលិកដែល​បានសម្រាក​ការងារពីវិស័យទេសចរណ៍នេះ ក៏បានទៅរកការងារផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ឆាយ ស៊ីវលីន​បន្តថា ឥឡូវនេះស្ថានភាពកូវីដមានការធូរស្រាល​ភ្ញៀវទេសចរ​ក៏បានចេញ​ដើរកម្សាន្តឡើងវិញជាបណ្តើរ ប៉ុន្តែយើងខ្វះធនធានមនុស្សជំនាញទេសចរណ៍ សម្រាប់ទទួល​បដិ​សណ្ឋាកិច្ចភ្ញៀវដោយសារអ្នកជំនាញដែលបានទៅរកការងារ​ផ្សេងៗ​បានត្រឡប់​មកវិញមានចំនួនតិចតួច។

ដូចនេះដើម្បីឱ្យយើងអាចមានអ្នកជំនាញទេសចរណ៍ឡើងវិញ សម្រាប់​ទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគម្រោង​ឧបត្ថម្ភដោយ​មូលនិធិ​អភិវឌ្ឍន៍ជំនាញ (SDF) ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MOEF)​បានកំពុង​សាកល្បង​ផ្តល់ថវិកាជិត៥០ដុល្លាដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សម្រាប់ធ្វើ​ការបណ្តុះ​បណ្តាល​អ្នកជំនាញទេសចរណ៍ ដែលមានស្រាប់ បើគិតជាមនុស្ស​ដែលត្រូវទទួល​បានការបណ្តុះ​បណ្តាលមានប្រមាណជា១ពាន់នាក់ ហើយអ្នកដែលមកទទួលការបណ្តុះបណ្តាលនេះ។

លោកស្រី ឆាយ ស៊ីវលីនបានបន្តថា វគ្គបណ្តុះបណ្តាលនេះ​នឹងដំណើរការឆាប់ៗខាងមុខនេះ ខណៈលោកស្រីរំពឹងថា នឹងទទួលបានផ្លែរផ្កាល្អសម្រេចបានតាមការព្យាករណ៍​របស់​ក្រសួងទេសចរណ៍ថា នៅឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ១លាននាក់ ដែល​បច្ចុប្បន្ននេះទទួលបានប្រមាណជា៥០ម៉ឺននាក់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៥ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម