Connect with us

ព័ត៌មានជាតិ

៦ ខែឆ្នាំនេះ ខេត្តមណ្ឌលគិរីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ ងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ជាង ៤៧០០ គ្រួសារ

បានផុស

នៅ

​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា​ខេត្ត​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា ក្នុង​រយៈពេល ៦ ដើមឆ្នាំ ២០២២ នេះ មន្ទីរ​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​​ជំងឺ​កូ​វីដ​-១៩​ មាន​ចំនួន ៤៧១០ ​គ្រួសារ ស្មើនឹង​ចំនួន​ទឹកប្រាក់​ ៥,៧៦១,៧១៦,០០០​រៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ស្ដីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ក្រោម​អាយុ​ ២ ​ឆ្នាំ ជន​មាន​ពិការភាព គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រ​យុទ្ធ​​ជំងឺ​កូ​វីដ​-១៩ ​កាលពី​ថ្ងៃទី​ ២២ ​កក្កដា លោក​ ខឹម សុ​ផុន បាន​បន្តថា​ ជាមួយគ្នានេះដែរ​ មន្ទីរ​ក៏បាន​ជួយឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២​ ឆ្នាំ ចំនួន ២៨១​ នាក់ ស្មើនឹង​ទឹកប្រាក់ ៩៥,០៨០,០០០ រៀល​។

​លោក​ ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​កោតសរសើរ​ដល់​មន្ទីរ​សង្គមកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ឃុំសង្កាត់ ដែល​បាន​ខិតខំ​ប្រឹងប្រែង អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​តូច ក្នុងកំឡុងពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ​ប្រកបដោយ​តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ លោក​អភិបាលខេត្ត​បានស្នើ​ដល់​មន្ទីរ និង​អាជ្ញាធរ​ឃុំ សង្កាត់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុងការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​គោលការណ៍​ណែនាំ​របស់​ក្រសួង ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​នេះ​ផ្ដល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​គោលដៅ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​លោក ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​មូលនិធិ​ជំនួយ​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សង្គមកិច្ច ត្រូវ​តាមដាន​ពិនិត្យ និង​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​អ្នកទទួលផល បានដឹង​ពី​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ស្របតាម​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ ​២០១៦-២០២៥៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម